ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ជា​អាច​ជាទី​ផ្សារ​ធំ​សម្រាប់​ស្វាយចន្ទី​កម្ពុជា

3 ម៉ោង មុន

មន្ត្រី​ជំនាញ​បាន​សម្លឹង​ឃើញ​ប្រទេស​ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ស្វាយចន្ទីរ​កម្ពុជា ខណ​:ឥណ្ឌា​មាន​ប្រជាជន​ប្រមាណ​ជា​១.៤០០ លាន​នាក់​ជាង តែ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា មាន​ចំនួន​តិច​នៅឡើយ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ឃឹម…

មន្ត្រី​ជំនាញ​បាន​សម្លឹង​ឃើញ​ប្រទេស​ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ស្វាយចន្ទីរ​កម្ពុជា ខណ​:
ឥណ្ឌា​មាន​ប្រជាជន​ប្រមាណ​ជា​១.៤០០ លាន​នាក់​ជាង តែ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា មាន​ចំនួន​តិច​នៅឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា ជា​ពិសេស​ការ​នាំ​ចេញ​ដោយ​មាន​ភ្ជាប់​ការ​កែ​ច្នៃ​ក្នុង​កម្រិត​ណាមួយ ។

លោក​បាន​អះអាង​ថា ភាគច្រើន​ឥណ្ឌា​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​បណ្តា​ប្រទេស​អាហ្វ្រិក ក្នុង​ពេល​កន្លង​មក ។ លោក​បាន​បន្ត​ថា ម្សៅ​រមៀត​ក៏​ជា​ផលិតផល​អាច​មាន​ទីផ្សារ​ដែរ ។

យោង​តាម​ស្ថិតិ​ពី​ក្រសួងពាណិជ្ជកម្ម បានអោយ​ដឹង​ថា ៨​ខែ​នៃ​ឆ្នាំ​២០២៥ បានអោយ​ដឹង​ថា គឺ​មាន​ទំហំ​សរុប​២៤៨​លាន​ដុល្លារ នៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​តែ​ជាង​៩០​លាន​ដុល្លារ ហើយ​នាំ​ចូល​គឺ​មាន​១៥៨​លាន​ដុល្លារ ។

ប្រភព​ដដែល​បានអោយ​ដឹង​ថា ៨​ខែ​នៃ​ឆ្នាំ​២០២៥​នេះ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​កំណើន​តែ​២,៦៧​ភាគរយ ការ​នាំ​ចូល​មាន​កំណើន​២៧,២៥​ភាគរយ ហើយ​ការ​នាំ​ចេញ គឺ​ថយ​ចុះ​២៣,៣៥​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ