ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ប្រព័ន្ធ​លូក្នុង​ឃុំ​ព្រែក​ខ្សាយ (ខ) ធ្វើ​មិន​ទាន់​ហើយ​ផង រលំ​បា.ក់​អស់ ពលរដ្ឋ​ថា សំណង់​​​​គ្មាន​គុណភាព​

2 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ សំណង់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​ជាង​200​ម៉ែត្រ នៅ​ក្នុងភូមិ 5 ឃុំ​ព្រែក​ខ្សាយ ( ខ ) ស្រុក​ពាម​រក៍…

ខេត្ត​ព្រៃវែង ៖ សំណង់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​ជាង​200​ម៉ែត្រ នៅ​ក្នុងភូមិ 5 ឃុំ​ព្រែក​ខ្សាយ ( ខ ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បានរ​លំបាក់​ខ្ទេច​អស់​ក្នុង​ពេល​ដែល​ក្រុម​ជាង​កំពុង​តែ​សាងសង់​មិន​ទាន់​ទាំង​រួចរាល់​ផង ដោយសារ​តែ​សំណង់​គ្មាន​គ្រឹះ​ក្រោម ​។

អាជ្ញាធរ​ឃុំ​ព្រែក​ខ្សាយ (ខ) បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ ក្នុង​គម្រោង​មាន​ប្រវែង​ជាង​800 ម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិ​ចំនួន​2 គឺ​ភូមិ​5 និង​ភូមិ​6 ដោយ​មាន​ក្រុមហ៊ុន​ឈ្មោះ រ៉េ​ត រិ​ន ជា​អ្នក​ដេញ ថ្លៃ​ធ្វើ ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​300​លាន​បូក​រួម​ទាំង​ការ​ស្ដារ​លូ​ប្រវែង​ជាង​3000​ម៉ែត្រ​ផង​ដែរ ហើយ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​កាលពី​អំឡុង​ដើមខែ​សីហា​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​5​បាន​ឲ្យ​ដឹង​ថា ពេល​ឃើញ​ក្រុម​ជាង​ចុះ​មក​ឈូស​ឆ្ងាយ​សាងសង់​ធ្វើ​ប្រព័ន្ធ​លូ​រំដោះ​ទឹក ពួក​គាត់​មានការ​ត្រេកអរ​ខ្លាំង​ណាស់​ដោយ​សង្ឃឹមថា ពួក​គាត់​នឹង​លែង​លំបាក​ត្រូវ​ទឹក​ជន់​លិច​ដូច​មុន​ទៀត​ហើយ ប៉ុន្តែ​ការ​ត្រេកអរ​នេះ​ក៏​ត្រូវ​ខកចិត្ត​ទៅ​វិញ ដោយសារ​តែ​សំណង់​ប្រព័ន្ធ​លូ​នេះ ធ្វើ​មិន​ទាន់​រួចរាល់​ផង ក៏​ស្រាប់តែរ​លំបាក់​អស់ ចំណែក​ក្រុម​ជាង​ក៏​មិនឃើញ​មក​ធ្វើការ​ជួសជុល​វិញ​ដែរ គឺ​ទុក​ចោល​ឲ្យ​នៅ​មេម៉ាយ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សំណង់​លូ​រំដោះ​ទឹក​នេះរ​លំបាក់​អស់ ទាំង​ដែល​ជាង​ធ្វើ​មិន​ទាន់​រួច​ផង​នោះ គឺ​ដោយសារ​តែ​សំណង់​គ្មាន​គ្រឹះ​ក្រោម ពេល​ធ្វើ​ក្រុម​ជាង​មិន​បាន​កាយ​យក​ភក់ល្បាប់​ចេញ​ទេ គឺ​គេ​បោះ​ថ្ម​រៀប​ឥដ្ឋ​ពីលើ​ភក់ល្បាប់​តែ​ម្ដង លុះ​ពេល​មាន​ភ្លៀង​ទឹក​ហូរ​បុក​ខ្លាំង ក៏​ធ្វើ​ឲ្យ​ជញ្ជាំង​លូរ​លំបាក់​អស់ ទាំង​ដែល​ធ្វើ​មិន​ទាន់​រួច​បែប​នេះ​ទៅ ហើយ​ពេល​ភ្លាម​ៗ​ក្រុមហ៊ុន​ម៉ៅ​ការ​បាន​ចរចា​​សុំ​ឱ្យ​អាជ្ញាធរ​ឃុំ​ចេញ​លុយ​ជួយ​ខាត​ម្នាក់​ពាក់កណ្ដាល ដើម្បី​គេ​សាងសង់​ឡើង​វិញ ប៉ុន្តែ​ខាង​ឃុំ​មិន​ព្រម ទើប​អ្នកម៉ៅការ​ទុក​សំណង់​នេះ​ចោល លែង​ធ្វើ​រហូត​ដល់​សព្វថ្ងៃ​តែ​ម្ដង​។

លោក ជុំ ជា មេឃុំ​ព្រែក​ខ្សាយ ( ខ ) បានអោយ​ដឹង​ថា តាម​គំរោង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ​មាន​ប្រវែង​​សរុប​ជាង 800 ម៉ែត្រ ពេល​នេះ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​រួចរាល់​អស់ហើយ គឺ​នៅ​សល់​តែ​ប្រវែង​ជាង​200​ម៉ែត្រ​ដែលរ​លំបាក់​នេះ​ទេ ហើយ​ក្រុមហ៊ុន រ៉េ​ត រិ​ន បាន​សន្យា​ថា​ នឹង​ត្រឡប់​មក​ជួសជុល​សង​វិញ​ក្រោយ​ភ្ជុំបិណ្ឌ​រួច និង​ស្ដារ​ប្រព័ន្ធ​លូ​ប្រវែង​ជាង​3000 ម៉ែត្រ​ទៀត ដើម្បី​បញ្ចប់​គម្រោង ប៉ុន្តែ​ក្នុង​ករណី​បើ​ក្រុមហ៊ុន​មិន​មក​ធ្វើ​វិញ​ទេ នោះ​លោក​ក៏​មិន​ស៊ី​ញ៉េ​បញ្ចប់​គម្រោង ហើយ​ក្រុមហ៊ុន​ក៏​មិន​អាច​ដក​ប្រាក់​បាន​ដែរ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ