ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគកម្ពុជា-ថៃ(RBC) នឹងប្រព្រឹត្តនៅថ្ងៃនេះ នៅខេត្តស្រះកែវ

10 ម៉ោង មុន
  • ភ្នំពេញ

ក្រសួងការពារជាតិ បាន​ប្រកាស​ថា ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ៖ កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃនេះ នៅ​ខេត្ត​ស្រះ​កែវ…

ក្រសួងការពារជាតិ បាន​ប្រកាស​ថា ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ៖ កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃនេះ នៅ​ខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ ។

ក្រសួងការពារជាតិ បាន​បន្ត​ទៀត​ថា គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) ។

គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ព​ភូមិភាគ​ទី​១ និង​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC)​។

កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​២ អាច​ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ នឹង​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​ស្ថានភាព​ប្រក្រតី​វិល​ត្រលប់​មក​វិញ​បាន​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ