ប្រទេសកូរ៉េខាងជើង ៖ រយៈពេលតែប៉ុន្មានឆ្នាំវត្តមានរបស់នាងគីមជូអយ(KIM JU AE) នៅអែបជាប់នឹងឪពុកលោកគីមជុងអ៊ុន បានក្លាយទៅជាការពិត ដែលនាងនឹងត្រូវក្លាយជាមេដឹកនាំកូរ៉េខាងជើងបន្តតំណែងពីឪពុកដែលកំពុងបង្រៀននាង សម្រាប់ការស្នងតំណែងពីលោក។
តាមការយល់ឃើញរបស់អ្នកវិភាគទាំងអស់វត្តមាននាងគីមជូអយទៅណាមកណាអែបជាប់ជាមួយលោកគីមជុងអ៊ុន ជាសញ្ញាដែលលោកបណ្ដុះបណ្ដាលកូនស្រីរូបនេះសម្រាប់ស្នងតំណែងបន្តពីលោក។ សម្រាប់ពេលនេះដោយនាងនៅវ័យក្មេងពេក នាងមិនទាន់មានតំណែងផ្លូវការណាមួយនៅឡើយនៅកូរ៉េខាងជើង ហើយមនុស្សខាងក្រៅលើពិភពលោកក៏មិនទាន់ដែលបានស្ដាប់សំឡេងរបស់នាងដែរ។
កាសែតញូវយ៉កថែមបានធ្វើការវិភាគលើរូបថតជាច្រើនរយនិងបណ្ដាវីដេអូ បង្ហាញពីការលេចមុខជាសាធារណៈរបស់នាងគីមជូអយ។ រូបថតដំបូងមួយថតកាលពីខែវិច្ឆិកាឆ្នាំ២០២២ កូនស្រីលោកគីមជុងអ៊ុននោះ ដែលគេមិនដឹងថាមានអាយុប៉ុន្មានច្បាស់អាចប្រមាណជា១២ឆ្នាំ កាន់ដៃឪពុក ដើរពីមុខមីស៊ីលបាលីស្ទិករំលងទ្វីបមួយ។
ជារឿយៗនាងបង្ហាញខ្លួនថាជាកូនស្រីដែលស្រឡាញ់បំផុតក្នុងគ្រួសារដ៏រីករាយមួយ។ នៅក្នុងពិធីព្យុហយាតយោធានាងក៏តែងនៅអែបជាប់ជាមួយបិតាដែរ៕
ចែករំលែកព័តមាននេះ