ខេត្តព្រះវិហារ ៖ លោកតា អាយុ៧៦ឆ្នាំម្នាក់ ដែលជាឪពុករបស់វីរកងទ័ពឈរជើងនៅសមរភូមិទិសទី១«ភ្នំទ្រព្យ» ម្នាក់ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីបានចាត់តាំងឱ្យក្រុមគ្រូពេទ្យទៅព្យាបាលជូនដល់គេហដ្ឋាន ។

បើតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្សាយនាថ្ងៃទី២១ ខែសីហានេះ បានឱ្យដឹងថា ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តាំងឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលដល់គេហដ្ឋានលោកតា «ឡូ ណុន» មានអាយុ៧៦ឆ្នាំ និងត្រូវជាឪពុកវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិទិសទី១ «ភ្នំទ្រព្យ» ខេត្តព្រះវិហារ ។

លោកតាមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ ញ័រទ្រូង អស់កម្លាំង លើសសម្ពាធឈាម និងរលាកទងសួត ហើយលោកតានឹងមកពិនិត្យនិងព្យាបាលសុខភាពលម្អិតបន្ថែមនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ។
សូមបញ្ជាក់ថា៖ រាល់ការចំណាយ និងការរស់នៅអំឡុងពេលពិនិត្យនិងព្យាបាល នឹងត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕


ចែករំលែកព័តមាននេះ