ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថៃ​បន្ត​ចាកចេញពី​កម្ពុជា​ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង១​ថ្ងៃ​​ជាង១០០​នាក់ ​បើ​ប្រៀប​ធៀប​កម្ពុជា​ចេញពី​ថៃ​មក​វិញ​មាន​៣០​នាក់

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលរដ្ឋ​ថៃ​នៅ​តែ​បន្ត​ចាកចេញពី​កម្ពុជា​ទៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តក្នុង​​១​ថ្ងៃ​ចំនួន១៥២​នាក់​ ​បើប្រៀបធៀបពលរដ្ឋ​កម្ពុជា​ចេញពី​ថៃ​មក​វិញ​មាន​ចំនួន៣០​នាក់​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥​ នៅក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលរដ្ឋ​ថៃ​នៅ​តែ​បន្ត​ចាកចេញពី​កម្ពុជា​ទៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តក្នុង​​១​ថ្ងៃ​ចំនួន១៥២​នាក់​ ​បើប្រៀបធៀបពលរដ្ឋ​កម្ពុជា​ចេញពី​ថៃ​មក​វិញ​មាន​ចំនួន៣០​នាក់​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥​ នៅក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឱ្យដឹង​​ថា​៖​ពលរដ្ឋ​ថៃ​នៅ​តែ​បន្ត​ចាកចេញពី​កម្ពុជា​ទៅ​ថៃ​មាន​ចំនួន​១៥២​នាក់​ស្រី​៧២​នាក់​បើ​ប្រៀបធៀប​ពលរដ្ឋ​កម្ពុជា​ដែល​ចេញពី​ថៃ​មក​កម្ពុជា​មាន​ចំនួន​៣០​នាក់​ស្រី​១៦​នាក់​ដែល​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ​។

លោក​បាន​បញ្ជាក់​ថា​៖​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គឺ​គ្មាន​បទបញ្ជា​បើក​អោយ​ដំណើរការ​នៅឡើយ​ទេ គឺ​គ្រាន់តែ​បើក​សម្រាប់​ទទួល​ពលរដ្ឋ​កម្ពុជា​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​និង​ពលរដ្ឋ​ថៃ​ដែល​ចាក់​ចេញពី​កម្ពុជា​វិល​ចូល​ប្រទេស​ថៃ​វិញ​គឺ​មាន​រាល់ថ្ងៃ​ចំណែក​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​អាជ្ញាធរ​រង​ចាំ​ទទួល​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ពលរដ្ឋ​ថៃ​ចាក់​ចេញពី​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​វិញ​គឺ​មក​ស្នាក់​នៅ​រកស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ពលរដ្ឋ​កម្ពុជា​មាន​ពលករ​ខ្មែរ​និង​អា​ជីករ​ដែល​លក់ដូរ​នៅ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ​រហូត​ពេល​នេះ​អាជីវករ​នៅ​តែ​បន្ត​លក់ដូរ​តែ​មាន​តិចតួច ​ចំណែក​ពលរដ្ឋ​ថៃ​នៅ​តែ​បន្ត​រកស៊ី​ក្រុង​ប៉ោយ​ប៉ែ​ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ