ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដឹកនាំ​សហការី​គោរព​វិញ្ញាណក្ខន្ធ​សព​វី​រៈ​យុទ្ធ​ជន​ពលី​ក្នុង​សមរភូមិព្រំដែន​កម្ពុជា​- ថៃ

6 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អមដំណើរ​ដោយ​លោក​អភិបាលស្រុក​ស្ទោង ដឹកនាំ​សហការី​គោរព​វិញ្ញាណក្ខន្ធ​សព​វី​រៈ​យុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ ព្រំដែន​កម្ពុជា​- ថៃ…

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អមដំណើរ​ដោយ​លោក​អភិបាលស្រុក​ស្ទោង ដឹកនាំ​សហការី​គោរព​វិញ្ញាណក្ខន្ធ​សព​វី​រៈ​យុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ ព្រំដែន​កម្ពុជា​- ថៃ នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ នេះ​បើ​យោង​តាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ផ្សាយ​នា​មុន​នេះ​។

កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អមដំណើរ​ដោយ​លោក​សាយ គឹ​ម​ឡ​ម អភិបាលស្រុក​ស្ទោង បាន​ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​វី​រៈ​យុទ្ធ​ជន​ពលី​លោក វរសេនីយ៍ត្រី ជួង លាប នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤២ ចំណុះ​យោធភូមិ​ភាគ​ទី​៤ ដែល​បាន​ពលី​ជីវិត កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី នៅ​ទិស​ព្រំដែន​កម្ពុជា​.​ថៃ តំបន់​ប្រាសាទ​តា​មាន់ ខេត្តឧត្ដរមានជ័យ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​គេហដ្ឋាន​នៃ​សព ភូមិ​បុស្ស​តា​សោម ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​សម្តែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​វី​រៈ​យុទ្ធ​ជន​របស់​យើង​ដែល​បាន​លះបង់​អាយុជីវិត​ដ៏​អង់អាច​ក្លាហាន​នៅ​ក្នុង​សមរភូមិ ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ការពារ​ប្រជាជន​កម្ពុជា ពី​ការ​បំពាន​ទឹកដី​ពី​សំណាក់​ពួក​ចោរ​សៀម​ឈ្លានពាន​។ ហើយ​ការ​លះបង់​ដ៏​ធំធេង​នេះ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាជន​កម្ពុជា​ចង​ចាំ​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ ។

ជាមួយ​នេះ​ផង​ដែរ ឧត្ដមសេនីយ៍ទោ​សោម ស៊ុន ក៏​បាន​សំណេះសំណាល និង​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​នៃ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ចង​ចាំ​ជា​និច្ច​នូវ​គុ​ណូ​ប​ការ​:​ដ៏​ថ្លៃថ្លា​នេះ ចារឹក​ទុកជា​ប្រវត្តិសាស្ត្រ និង​រៀបចំ​ដោះស្រាយ​គោលនយោបាយ ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​សព​ឲ្យ​បាន​ស​រម្យ និង​ពិនិត្យ​មើល​អំពី​ស្ថានភាព​ផ្ទះ​របស់​វីរ​យុទ្ធ​ជន​ពលី​យើង ដើម្បី​រៀបចំ​សាងសង់​ផ្ទះ​ថ្មី​ជូន​គាត់ ឲ្យ​មាន​ជម្រក​ស្នាក់​នៅ​បាន​សមរម្យ ។

ដោយឡែក​ចំពោះ​គ្រួសារ​យោធិន​ពលី ឬ​ពិការ​ក្ន​ង​សមរភូមិ​នៅ​ពេល​នេះ ត្រូវ​បាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​សម្រេច​លុប​ចោល​នូវ​បំណុល​ទាំងស្រុង​ផង​ដែរ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ថ្លែង​នូវ​ការ​គោរព​ដឹងគុណ​មិន​អាច​បំភ្លេច​បាន​នូវ​វីរភាព​អង់អាច​ក្លាហាន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​នេះ ដោយ​បាន​លំអោនកាយ​គោរព​វិញ្ញាណក្ខន្ធ ដោយ​ក្តី​ក្តុកក្តួល​រំជួលចិត្ត ជាទី​បំផុត និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​វី​រៈ​យុទ្ធ​ជន​យើង បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ