ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន នៅ​ភូមិ​ដើម​ចាន់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​​៥នាក់ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ច្បារ​អំពៅ​ទី​២ ចាប់ខ្លួន បន្ទាប់​ពី​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​អនាធិបតេយ្យ ក្នុងភូមិ​ដើម​ចាន់ ។ ការ​ចុះ​រៀបចំ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​​៥នាក់ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ច្បារ​អំពៅ​ទី​២ ចាប់ខ្លួន បន្ទាប់​ពី​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​អនាធិបតេយ្យ ក្នុងភូមិ​ដើម​ចាន់ ។

ការ​ចុះ​រៀបចំ នឹង​ធ្វើ​រដ្ឋបាល​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ចំណុច​មុខ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៥​នាក់ គឺ​ស្នាក់​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​មានឈ្មោះ ចាន់ វ៉ង់​ឌី ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ , ឈ្មោះ ព្រំ បារាំង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ , ឈ្មោះ ជួង ស្រី​នួន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ , ឈ្មោះ ចាន់ ស៊ី​ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ , ឈ្មោះ ចាន់ ខេមរា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។

លោក​វរសេនីយ៍ត្រី អ៊ុ រតនា​បានអោយ​ដឹង​ថា សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បាន​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ចុះ​ធ្វើ​រដ្ឋបាល​នៅ​ភូមិ​ដើម​ចាន់ ជា​តំបន់​សំណង់​អនាធិបតេយ្យ ។ ខណៈ​ពេល​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង ត្រូវធ្វើ​រដ្ឋបាល បាន​ប្រទះ​ឃើញ​ជនសង្ស័យ​០៥​នាក់ កំពុង​អង្គុយ​ប្រមូលផ្តុំ​គ្នា សមត្ថកិច្ច​មានការ​សង្ស័យ ទើប​ឃាត់ខ្លួន​ធ្វើការ​ត្រួតពិនិត្យ​ទឹកនោម រក​ឃើញ​ថា ជនសង្ស័យ​ទាំង​០៥​នាក់ សុទ្ធតែ​មាន​សារធាតុ​ញៀន ។ ភ្លាម​ៗ នគរបាល​បាន​បញ្ជូន​មក​ទី​ស្នាក់​ប៉ុស្តិ៍​ធ្វើការ​សាកសួរ ។

ក្រោយ​កើតហេតុ ជនសង្ស័យ​ទាំង​០៥​នាក់ ត្រូវ​នគរបាល​បញ្ជូន​ទៅ អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ