ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធំ​ៗ​ចំនួន​២​នៅ​កម្ពុជា ​គ្រោង​នាំ​ដំណាប់​ស្វាយទៅ​ទីផ្សារ​ពិភពលោកមាន​ចិន អា​មេ​រិ​ក និង​អឺរ៉ុប

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និង​ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និង​ក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. គ្រោង​នាំ​ដំណាប់​ស្វាយ​របស់​កម្ពុជា ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន អាម៉េរិក និង​អឺរ៉ុប នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​២០ ខែសីហា​នេះ ។

លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍ និង​ថ្លែងអំណរគុណ ចំពោះ​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​បាន​ចូល​ជួប​ពិភាក្សា​ការងារ និង​រាយការណ៍​អំពី​បច្ចុប្បន្នភាព​នៃ​ដំណើរការ​ផលិតកម្ម ការ​ពង្រីក​រោងចក្រ ការ​ប្រមូល​ទិញ​កសិផល​ផ្លែ​ឈើ ក៏​ដូច​ជា​ទិស​ដៅ​ទីផ្សារ​សក្តានុពល​ក្នុង​នាំ​ចេញ​ផលិតផល​កសិផល និង​ជា​ពិសេស​ដំណាប់​ស្វាយ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប្រទេស​អាម៉េរិក និង​ចិន ។

ក្នុង​ឱកាស​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​ជួប និង​ពិភាក្សា​ការងារ​អំពី​បច្ចុប្បន្នភាព​នៃ​ការ​កែ​ច្នៃ និង​ការ​នាំ​ចេញ​ផលិតផល​កសិផល​កម្ពុជា និង​ស្នើ​សុំ​ការ​គាំទ្រ​បន្ថែម​ពី​ក្រសួងពាណិជ្ជកម្ម លើ​គម្រោង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​រោងចក្រ​កែ​ច្នៃ និង​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ការ ទិញ​-​លក់​ដំណាប់​ស្វាយ​។

លោក​ជំទាវ បាន​បង្ហាញ​ការ​គាំទ្រ​សម្រាប់​គម្រោង​ពង្រីក​ផលិតកម្ម​របស់​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ និង​ផលិតផល​កសិផល ដែល​ជា​ការ​ចូលរួម​ចំណែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ទិស​ដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​កសិផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ទីផ្សារ​សក្តានុពល​ផ្សេង​ទៀត ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក៏​ដូច​ជា​ចែករំលែក​អំពី​គោលនយោបាយ​ពាណិជ្ជកម្ម កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​លើកទឹកចិត្ត និង​យន្តការ​គាំទ្រ​ផ្សេង​ទៀត ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ដាក់​ចេញ សំដៅ​លើកកម្ពស់​សមត្ថភាព​ក្នុង​ការ​ផលិត កែ​ច្នៃ និង​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ