រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទជាឃាតករ បានធ្វើសកម្មភាពច្របាច់កសម្លា ប់កម្មកាវនីរោង ដែលជាសង្សារនៅក្នុងបន្ទប់ជួល ដាក់គុកអស់ មួយជីវិត និងបង្គាប់ឲ្យសងជំងឺចិត្តទៅជនរងគ្រោះជាទឹកប្រាក់ចំនួន១០០ លានរៀលពីបទ.ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ៦៦ ជាន់ទី២ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ។
ជនជាប់ចោទមានឈ្មោះ កង សុផន្នា ហៅ កង សុផាន់ណា ភេទ ប្រុស ឆ្នាំ២០០៤ ។
ចំណែកជនរងគ្រោះ ឈ្មោះ ជុន សេន អាយុ៣៩ ឆ្នាំ មុខរបរកម្ម ការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់ នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមស៊ើ បសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ កង សុផន្នា ហៅ កង សុផាន់ណា ភេទប្រុស អាយុ ២១ ឆ្នាំ ដែលច្របាច់កសង្សាររបស់ខ្លួនរហូតស្លាប់ នៅបន្ទប់ជួលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃស (ម១)ជាបណ្តោះអាសន្ន ពីបទ.ឃាតកម្មគិតទុកជាមុន ដើម្បីរង់ចាំបើកសចនាការជំនុំជម្រះទោស។
អង្គហេតុបានកើតឡើងកាលពីម៉ោង១ និង៣០នាទីរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ គេបានប្រទះឃើញស្ត្រីកម្មកររោងចក្រម្នាក់ស្លាប់ដោយឃាតករប្រើខ្សែរឹតក សម្លាប់នៅក្នុងបន្ទប់លេខ ៦៦ ជាន់ទី៣ ផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សាកសពមានសភាពហើមស្អុយរលួយ។ ក្រោមការចង្អុលដឹកនាំបញ្ជាពីលោកឧត្តមសេ នីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង និងឧត្តមសេនីយ៍ឯក លី ប៊ុនអេង ស្នងការងទទួលផែននគរបាលព្រហ្ម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌពោធិសែនជ័យ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលច្របាច់កសម្លាប់កម្មការនីរោងចក្រ ខណជនជាឃាតករបានរត់គេចខ្លួនទៅទីនោះ៕




ចែករំលែកព័តមាននេះ