ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមគោរពវិញ្ញាណ​ក្ខន្ធវីរយុទ្ធជន​ពលីនៅសមរភូមិមុខ​ ក្នុងស្រុកស្ទឹងត្រង់​ និងស្រុកចំការលេី​

7 ម៉ោង មុន

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​អមដំណើរ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធ​ជន​ពលី​នៅ​សមរភូមិ​មុខ ក្នុងស្រុក​ស្ទឹង​ត្រង់…

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​អមដំណើរ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធ​ជន​ពលី​នៅ​សមរភូមិ​មុខ ក្នុងស្រុក​ស្ទឹង​ត្រង់ និង​ស្រុក​ចំការលើ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ផ្សាយ​នា​ព្រឹក​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​អមដំណើរ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធ​ជន​ពលី​នៅ​សមរភូមិ​មុខ ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ៖

១-​សព​លោក អនុស្សាវរីយ៍​ត្រី ភាព សោ​ភ័​ណ្ឌ ដែល​បាន​ពលី​កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា កន្លង​ទៅ ស្ថិត​នៅ​គេហដ្ឋាន ក្នុង​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ។
២-​សព​លោក វរសេនីយ៍ឯក សៀង សាត ដែល​បាន​ពលី​កាលពី​ថ្ងៃ​ទី ២៧ ខែកក្កដា កន្លង​ទៅ ស្ថិត​នៅ​គេហដ្ឋាន ក្នុង​ឃុំ​តា​ប្រុ​ក ស្រុក​ចំំ​ការ​លើ ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចូល​ចូល​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​នេះ និង​បាន​ពាំនាំ​សារ​រំលែក​ទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​ជូន​ចំពោះ​ក្រុម​គ្រួសារ​យុទ្ធ​ជន ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បណ្ឌិត ក៏​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ សម្ភារ និង​ថវិកា​ចូល​បុណ្យសព​ជូន​ដល់​ក្រុម​គ្រួសារ​សព ព្រមទាំង​គិតគូរ​ផ្តល់​ការ​ទ្រទ្រង់​ជីវភាព​បន្ថែម​ទៀត​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ