ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កោសខ្យល់​ផ្តល់​ផល​ប៉ះពាល់ និង​គ្រោះថ្នា.ក់​ទាំងនេះ

2 ម៉ោង មុន

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ​ថា មនុស្ស​ធំ​ក៏​មិន​គួរ​កោសខ្យល់ ឬ​ជប់​ខ្យល់​ដូច​គ្នា ។ យើង​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពេល​កូន​ឈឺ មិន​ស្រួលខ្លួន ឬ​ក្តៅខ្លួន…

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ​ថា មនុស្ស​ធំ​ក៏​មិន​គួរ​កោសខ្យល់ ឬ​ជប់​ខ្យល់​ដូច​គ្នា ។ យើង​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពេល​កូន​ឈឺ មិន​ស្រួលខ្លួន ឬ​ក្តៅខ្លួន តែ​ចាប់​កូន​កោសខ្យល់ មិន​ថា​តូច ឬ​ធំ​ទេ ដែល​ការ​កោសខ្យល់​នេះ​ផ្តល់​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​ក្មេង​យ៉ាង​ខ្លាំង ។

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​បន្ត​ថា ការ​កោសខ្យល់​ផ្តល់​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដូច​ជា ៖

១. ដោយសារ​ការ​កកិត​ស្បែក និង​សាច់ដុំ ធ្វើ​អោយ​កំ​ដៅ​ក្មេង​រឹតតែ​ក្តៅ​ខ្លាំង​ឡើង​ថែម​ទៀត​នាំ​អោយ​ក្មេង​ប្រឈម​នឹង​ការ​ប្រកា​.​ច់

២. ពេល​ក្មេង​ឈឺ ក្តៅខ្លួន ធ្វើ​អោយ​ក្មេង​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោសខ្យល់​ថែម​ទៀត​នាំ​អោយ​កាន់តែ​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ នាំ​អោយ​ក្មេង​កាន់តែ​អស់កម្លាំង ឬ​អាច​សន្ល​.​ប់

៣. ការ​កោសខ្យល់​ខ្លាំង​ៗ អាច​នាំ​អោយ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើ​អោយ​កម្ទេច​សាច់ដុំ​ទាំងនោះ​ទៅ​កកស្ទះ​នៅ​តម្រងនោម​(​ខ្មែរ​យើង​ហៅ​ក្រលៀន​) នាំ​អោយ​ខូច​តម្រងនោម

៤. អាច​នាំ​មាន​ជំងឺ​រលាក​ស្បែក និង​សាច់ដុំ

ការ​កោសខ្យល់​ប្រៀប​ដូច​ជា ការ​ធ្វើ​ទារុណកម្ម​មួយ ទៅ​លើ​ក្មេង មិន​ត្រឹមតែ​មិន​បាន​ប្រយោជន៍ ថែម​ទាំង​នាំ​គ្រោះថ្នាក់​ដល់​ក្មេង​ទៀត ។ រួម​គ្នា​លុប​បំបាត់​ទម្លាប់​ណា​ដែល​ខុសឆ្គង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ប្រយោជន៍​ពួក​យើង​ទាំងអស់​គ្នា ។

សូម​បញ្ជាក់​ថា ៖ ការ​ផ្តាំផ្ញើ «​ពេល​ឈឺ​គួរ​ទៅ​ពិគ្រោះ​នឹង​ពេទ្យ​ជំនាញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ