ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បាត់ដំបង បន្ត​នាំ​យក​អំណោយ​សប្បុរសជន​ ប្រគល់​ជូន​កងកម្លាំង ​ដែល​កំពុង​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ

20 ម៉ោង មុន

ខេត្តបាត់ដំបង ​៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែសីហា ឆ្នាំ​២០២៥នេះ លោក សុខ លូ អភិបាល…

ខេត្តបាត់ដំបង ​៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែសីហា ឆ្នាំ​២០២៥នេះ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​របស់​សប្បុរសជន​នានា ​ដែល​បាន​ឧបត្ថម្ភ​តាម​រយៈ​រដ្ឋបាល​ខេត្ត ដើម្បី​ផ្តល់​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ កំពុង​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ ។

ក្នុង​ឱកាស​នោះ លោក សុខ លូ មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​គិតគូរ​យកចិត្ត​ទុក ដាក់​ឧបត្ថម្ភ​គាំទ្រ ​និង​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង​ដល់​កងទ័ព​កម្ពុជា ​ពុំ​ឱ្យ​មានការ​ខ្វះខាត​នោះ​ឡើយ​ ។

លោក សុខ លូ គូសបញ្ជាក់​ថា អំណោយ​របស់​សប្បុរសជន​នា​ពេល​នេះ ​គឺជា​ការ​ជួយ​គាំទ្រ​ដល់​កងកម្លាំង​ជួរ​មុខ​ក្រោម​ស្មារតី​ស្នេហា​ជាតិ និង​ការ​ចូលរួម​ចំណែក​ជួយ​ជាតិ​ តាម​រយៈ​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​ជួរ​មុខ ​។

ក្នុង​នាម​រដ្ឋបាល​ខេត្តបាត់ដំបង លោក សុខ លូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ជូន​ចំពោះ​សប្បុរសជន​ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ សម្រាប់​ចូលរួម​ទ្រទ្រង់​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ជួយ​គាំទ្រ​ដល់​កងកម្លាំង​ជួរ​មុខ ដែល​ជា​ការ​ចូលរួម​ចំណែក​ជួយ​ជាតិ​តាម​រយៈ​សមរភូមិ​ក្រោយ និង​ជា​ការ​លើកទឹកចិត្ត​ដល់​វី​រ​កងទ័ពជួរ​មុខ​របស់​ប្រទេស​កម្ពុជា​យើង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ