ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្តកណ្តាល​៖​ ផលិតផល​៤​មុខ​ដែល​ម្ចាស់​​​ឡេ​Love Riya​លក់ ធ្វើ​ឱ្យប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់

7 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា ​មាន​ផលិតផល​៤​មុខ​ក្នុង​ចំណោម​ផលិតផល​ផ្សេង​ដែល​ម្ចាស់​ឡេ Love Riya ​លក់ មាន​សារធាតុ​ហាមឃាត់​លើស​ខុស​ពី​ច្បាប់​អនុ​ញ្ញាត ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ ។…

ខេត្តកណ្តាល ៖ ​ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា ​មាន​ផលិតផល​៤​មុខ​ក្នុង​ចំណោម​ផលិតផល​ផ្សេង​ដែល​ម្ចាស់​ឡេ Love Riya ​លក់ មាន​សារធាតុ​ហាមឃាត់​លើស​ខុស​ពី​ច្បាប់​អនុ​ញ្ញាត ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០២៥​ថា​៖​ ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណៈជន និង​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ដើម្បី​ជូន​ជ្រាប​ខ្ញុំ​សង្កេត​ឃើញ​ថា ក្រោយ​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ផលិតផល​ឡេ និង​ផលិត​មួយ​ចំនួន​ទៀត មានការ​វែកញែក​បកស្រាយ​លើក​ហេតុផល​នេះ ហេតុផល​នោះ ដោយ​មាន​អ្នក​អបអរសាទរ​ច្រើន​លើសលប់ និង​មាន​មួយ​ក្រុម​តូច មិន​ទទួលយក​នូវ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​ជំនាញ ។

ឯកឧត្តម​ស្នងការ​បាន​គូសបញ្ជាក់​ថា​ «ខ្ញុំ​សូម​បញ្ជាក់​ថា ផលិតផល​ចំនួន​៤​មុខ​ក្នុង​ចំណោម​ផលិត​ផ្សេង​ទៀត ដែល​យក​ទៅ​ពិសោធន៍ និង​ធ្វើតេស្ត ដែល​ម្ចាស់​ក្រុមហ៊ុន​ខាងលើ Live ផ្សាយ​លក់ គឺ​ជា​ការ​បោកប្រាស់ ក្លែងក្លាយ ហើយ​មាន​សារធាតុ​ហាមឃាត់​លើស ខុស​ពី​ច្បាប់​អនុញ្ញាត ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​»។

ឯកឧត្តម​ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​បន្ថែម​ថា ​ជា​រួម​គួរ​នាំ​គ្នា​អាណិត​ដល់​អ្នក​ជឿ​ចាញ់​បោក ខំប្រឹង​រក​លុយ​មក​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ខាងលើ​យក​មក​ប្រើប្រាស់ ដែល​ប៉ះពាល់​ដល់​សុខភាព​ដោយ​មិនដឹង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ស្នងការ​ក៏​បាន​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​បាន​នឹង​កំពុង​បំពុលសង្គម ។ សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​​សារធាតុ Mercury
(​បារត​)៖ ជា​លោហៈ​ធ្ងន់ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ថ្នាំ​ដុស​ធ្មេញ (​ដើម្បី​សម្លាប់​មេរោគ​) គ្រឿងសម្អាង​(​ធ្វើ​អោយ​ស្បែក​ឆាប់ ស​) ដែល​អាច​ចម្លង​ចូលខ្លួន មនុស្ស​តាម​រយៈ​ការ​លេប ឬ​ជ្រាប​ចូល​តាម​ស្បែក​។ ផល​ប៉ះពាល់​ធ្វើ​ឲ្យ​ខូច​តម្រងនោម ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​ពោះវៀន ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្បែក​។

ចំពោះ​សារធាតុ Cadmium ជា​លោហៈ​ធ្ងន់ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ថ្នាំដុសធ្មេញ​ឬ គ្រឿងសម្អាង (​ក្រែ​ម​លាប​មាត់​) ដើម្បី​អោយ​មាន​ភាព​ភ្លឺ​រលោង ដែល​អាច​ចម្លង​ចូលខ្លួន​មនុស្ស តាម​រយៈ​ការ​លេប ឬ​ជ្រាប​ចូល​តាម​ស្បែក​។ ​ផល​ប៉ះពាល់​ធ្វើ​ឲ្យ​ខូច​តម្រង​នោម ថ្លើម ឆ្អឹង​ឆាប់​ទន់ (​សោ​ធ​) ប្រតិកម្ម​ស្បែក (Allergic) រលាក ស្បែក និង​កើន​ហានិភ័យ​នៃ​ជម្ងឺមហារីក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ