ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ត្រូវ​បាន​ជ្រើសតាំង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​អាណត្តិ​ទី​៤

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ (​ក​.​ជ​.​ប​.​ព​) អាណត្តិ​ទី​៤ ។ ការ​បោះ​ឆ្នោត​តាម​ការ​អញ្ជើញ​របស់…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ (​ក​.​ជ​.​ប​.​ព​) អាណត្តិ​ទី​៤ ។

ការ​បោះ​ឆ្នោត​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម ហេង វង្ស​ប៊ុ​ន​ឆាត ព្រឹទ្ធ​សមាជិក នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ អាណត្តិ​ទី​៤ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ អាណត្តិ​ទី​៤ ដែល​រួម​មាន​សមាសភាព​ចំនួន ១១រូប បាន​ដំណើរការ​កិច្ចប្រជុំ​លើក​ទី​១ របស់​ខ្លួន ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​ក្រុម ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ អាណត្តិ​ទី​៤ (២០២៥-២០៣០) នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែសីហា ឆ្នាំ​២០២៥ ​។

គណៈកម្មការ​បោះ​ឆ្នោត​ចំនួន ៣រូប (​ឯកឧត្តម កែវ រ៉េ​មី ឯកឧត្តម តាំង ស៊ុន​ឡាយ និង ឯកឧត្តម ឡាយ សំកុល​) បាន​ដំណើរការ​ការងារ​បោះ​ឆ្នោត ហើយ​ទទួល​បាន​លទ្ធផល​ដូច​តទៅ​ ៖

១-​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ត្រូវ​បាន​ជ្រើសតាំង​ជា ប្រធាន ក​.​ជ​.​ប​.​ព​. អាណត្តិ​ទី​៤ ដោយ​មាន​សម្លេង​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ចំនួន ១១ លើ ១១ សម្លេង​ ។
២-​ឯកឧត្តម តុ​ប សំ ត្រូវ​បាន​ជ្រើសតាំង​ជា អនុប្រធាន ក​.​ជ​.​ប​.​ព​. អាណត្តិ​ទី​៤ ដោយ មាន​សម្លេង​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ចំនួន ១១ លើ ១១ សម្លេង ​។

ក្នុង​នាម​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ សម្តេចកិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ថ្លែង​នូវ​អំណរ​គុណ​ហើយ​សន្យា​បំពេញភារកិច្ច​ដឹកនាំ​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យ​បាន​ល្អ​ដូច​អាណត្តិ​ទី​១ ទី​២ និង​ទី​៣ កន្លង​មក ​។

ឯកឧត្តម យ៉ិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​ទី​១ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ថ្លែង​នូវ​ចំណាប់អារម្មណ៍​អបអរសាទរ​ជូន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ អាណត្តិ​ថ្មី និង​ជូន​ជា​ពិសេស សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន និង​ឯកឧត្តម តុ​ប សំ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ អាណត្តិ​ទី​៤ និង​អង្គប្រជុំ​ដែល​មានការ​ចូលរួម​ពី​សំណាក់ អនុប្រធាន​ទី​១ អនុប្រធាន ឧបការី នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​អង្គភាព បាន​សម្តែង​នូវ​ការ​គោរព​ចំពោះ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​របស់​វីរ​កងទ័ព​ដែល​បានការ​ពារ បូរណភាព​ទឹកដី​ដ៏​អង់អាច​ក្លាហាន ហើយ​សូម​បួងសួង​ដល់​គ្រប់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​សូម​តាម​ការពារ ថែរក្សា និង​នាំ​មក​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដល់​វីរ​កងទ័ព​របស់​យើង​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ដែល មិន​អាច​កាត់ថ្លៃ​បាន​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ