ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​នឹង​មិន​មាន​ទ័ព​អាមេរិក​នៅ​អ៊ុយ​ក្រែន​ទេ​ក្រោយ​ពេល​ចប់​សង្គ្រាម

8 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចេញ​មុខ​ធានា​អះ​អាង​ថា​នឹង​មិន​មាន​កង​ទ័ព​អាមេរិក​ដាក់​ពង្រាយ​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ទេ​ក្រោយ​ពេល​ចប់​សង្គ្រាម​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox) កាល​ពី​យប់​មិញ​។ ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​លោកត្រាំ​យ៉ាង​ដូច្នេះ​​ក្រោយ​កិច្ច​ជំនួប​រវាង​លោក​ជា​មួយ​លោក​ហ្សេឡិនស្គី និង​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នៅ​សេត​វិមាន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​កំពូល​ត្រាំ-​ពូទីន​នៅ​អាឡាស់​ស្កា​កាល​ពី​ថ្ងៃ​សុក្រ​​។ លោក​ត្រាំ​និយាយ​ថា​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ត្រៀម​បញ្ជូន​ទ័ព​ជើង​គោក​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​ជា​ផ្នែក​មួយ​នៃ​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​។ ចំណែក​អាមេរិក​ត្រៀម​ជួយ​ពួក​គេ​ពី​ក្រោយ​ខ្នង​ដូច​ជា​ផ្នែក​អាកាស​ជា​ដើម​ពី​ព្រោះ​អាមេរិក​មាន​គ្រឿង​សព្វា​វុធ​ទំនើប​ៗ​ស្រាប់​ហើយ​។ លោក​ត្រាំ​ថ្លែង​ថា​នឹង​មាន​ការ​ធានា​សន្តិ​សុខ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចេញ​មុខ​ធានា​អះ​អាង​ថា​នឹង​មិន​មាន​កង​ទ័ព​អាមេរិក​ដាក់​ពង្រាយ​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ទេ​ក្រោយ​ពេល​ចប់​សង្គ្រាម​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox) កាល​ពី​យប់​មិញ​។ ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​លោកត្រាំ​យ៉ាង​ដូច្នេះ​​ក្រោយ​កិច្ច​ជំនួប​រវាង​លោក​ជា​មួយ​លោក​ហ្សេឡិនស្គី និង​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នៅ​សេត​វិមាន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​កំពូល​ត្រាំ-​ពូទីន​នៅ​អាឡាស់​ស្កា​កាល​ពី​ថ្ងៃ​សុក្រ​​។

លោក​ត្រាំ​និយាយ​ថា​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ត្រៀម​បញ្ជូន​ទ័ព​ជើង​គោក​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​ជា​ផ្នែក​មួយ​នៃ​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​។ ចំណែក​អាមេរិក​ត្រៀម​ជួយ​ពួក​គេ​ពី​ក្រោយ​ខ្នង​ដូច​ជា​ផ្នែក​អាកាស​ជា​ដើម​ពី​ព្រោះ​អាមេរិក​មាន​គ្រឿង​សព្វា​វុធ​ទំនើប​ៗ​ស្រាប់​ហើយ​។ លោក​ត្រាំ​ថ្លែង​ថា​នឹង​មាន​ការ​ធានា​សន្តិ​សុខ​។ គ្រាន់​តែ​ថា​អ៊ុយ​ក្រែន​មិន​អាច​ចូល​អង្គ​ការ​ណា​តូ​បាន​ឡើយ​។​

បញ្ហា​ធំ​ៗ​ចំនួន​២​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​​​ទី១-បញ្ហា​បូរ​ណភាព​ទឹក​ដី​​​នៅ​ពេល​​​រុស្ស៊ី​កាន់​កាប់​២០%នៃ​ទឹក​ដី​អ៊ុយ​ក្រែន​ និង​ទី២-បញ្ហា​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​ដើម្បី​ទប់​ស្កាប់​ការ​ឈ្លាន​ពាន​នា​ពេល​អនាគត​។ ​ហ្សេឡិនស្គី​ថ្លែង​ថា​លោក​មិន​អាច​កាត់​ទឹក​ដី​ប្រទេស​ខ្លួន​ឯង​ទៅ​ឱ្យ​រុស្ស៊ី​ទេ​ព្រោះ​ខុស​នឹង​រដ្ឋ​ធម្ម​នុញ្ញ​។ អឺរ៉ុប​ក៏​យល់​ថា​មិន​គួរ​ធ្វើ​កាដូ​សម្រាប់​រុស្ស៊ី​ដែល​ជា​អ្នក​ឈ្លាន​ពាន​គេ​នោះ​ឡើយ​។

អឺរ៉ុប​ចង់​ផ្ដោត​សំខាន់​ទៅលើ​សន្តិ​សុខ​របស់​ខ្លួន​ទាំង​មូល​ មិន​មែន​តែ​អ៊ុយ​​ក្រែន​មួយ​ទេ​។ លោក​ម៉ាក្រុង​ថ្លែង​ថា​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយ​ក្រែន​​​សំខាន់​សម្រាប់​ប្រជា​ជន​អ៊ុយ​ក្រែន​ពិត​មែន​ហើយ​។ ប៉ុន្តែ​ក៏​សំខាន់​សម្រាប់​ទ្វីប​អឺរ៉ុប​ទាំង​មូល​ផង​ដែរ​ព្រោះ​លោក​ចង់​​និយាយ​អំពី​ការ​ទប់​ស្កាត់​មហា​អំណាច​នុយ​ក្លេអ៊ែរ​ដែល​លែង​ត្រូវ​ការ​គោរព​ច្បាប់​អន្តរ​ជាតិ​ស្ដី​ពី​ការ​កំណត់​ព្រំ​ដែន​ត​ទៅ​ទៀត​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ