ខេត្តប៉ៃលិន នឹងក្លាយជាដែនដីកែវមណីជាតិ និងអភិវឌ្ឍន៍ក្នុងឆ្នាំ២០៤៥
ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិន នឹងក្លាយជាដែនដីកែវមណីជាតិ នៃមាតុភូមិយើង ប្រកបដោយសុខដុមរមនា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព តាមចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០៤៥។…
ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិន នឹងក្លាយជាដែនដីកែវមណីជាតិ នៃមាតុភូមិយើង ប្រកបដោយសុខដុមរមនា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព តាមចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០៤៥។…
ខេត្តប៉ៃលិន៖ ខេត្តប៉ៃលិន នឹងក្លាយជាដែនដីកែវមណីជាតិ នៃមាតុភូមិយើង ប្រកបដោយសុខដុមរមនា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព តាមចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០៤៥។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែសីហានេះ។
រដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងផែនការអភិវឌ្ឍខេត្តប៉ៃលិន ជាដែនដីកែវមណីជាតិ នៃមាតុភូមិយើង ប្រកបដោយសុខដុមរមនា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព តាមចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០៤៥ រួមមាន ៥គោលដៅសំខាន់ៗគឺ៖ កែលម្អ និងអភិវឌ្ឍទីក្រុងកែវបៃតងទំនើប ប្រកបដោយសុខដុមរមនា ច្រកចេញ-ចូល អន្តរជាតិ និងភស្តុភារកម្មប្រចាំតំបន់ មជ្ឈមណ្ឌលផលិតកម្ម ឧហ្សាហកម្ម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍គ្រាប់ពេជ្របៃតង រមណីយដ្ឋានគុជទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាពនិងទាន់ពេលវេលា។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភណភាព ព្រមទាំងបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕
ចែករំលែកព័តមាននេះ