រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាបញ្ហាអ្វីនោះទេ អង្គុយផឹកស្រាសុខៗស្រាប់តែទាញកញ្ចក់បន្ទះស្រដៀងដូចដាវ ដើររករឿងគេឯង និងកាក់រថយន្តអ្នកដំណើរតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនយកសួរនាំភ្លាមៗ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ ចំនុចផ្លូវ៣៧១សឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ អង្គុយផឹកស្រាតែម្នាក់ឯងនៅជិតទីតាំងកើតហេតុ លុះផឹកហើយ មិនដឹងថាបុរសរូបនោះមានបញ្ហាអ្វីនោះទេស្រាប់តែកាន់កញ្ចក់បន្ទះមួយស្រដៀងដូចដាវ បានដើរទៅរករឿងប្រជាពលរដ្ឋនៅម្តុំនោះរស់រត់គេចគ្រប់ៗគ្នា មិនតែប៉ុណ្ណោះ បុរសរូបនោះបានដើរទៅកាក់ឡានម៉ូតូអ្នកដំណើរដែលបើកឆ្លងកាត់ទីនោះ មិនអោយធ្វើដំណើរកើតនោះទេ ។
ករណីនេះផងដែរ បន្តិចក្រោយប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន អោយចុះទៅជួយអន្តរាគមន៍ ពេលសមត្ថកិច្ចទៅដល់បាននិយាយលួងលោម តែបុរសរូបនោះមិនស្តាប់នោះទេទើបសមត្ថកិច្ចបានសម្រេចប្រើវិធានការក្តៅព្រួតគ្នាចាប់វាយខ្នោះបុរសរូបនោះ ហើយយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋអូរបែកក្អមតែម្តងទៅ៕





ចែករំលែកព័តមាននេះ