ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ថៃ​បញ្ជាក់មូលហេតុ ករណីប្រទះឃើញ​អាជីវករ​ខ្មែរ​ម្នាក់​ដេក​ស្លា.ប់​ក្នុង​តូប​លក់​អីវ៉ាន់​ផ្សារ​រ៉ុង​ក្លឿ​ ប្រទេស​ថៃ​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មានករណីប្រ​ទះឃើញ​បុរសជា​អាជីវករ​ខ្មែរ​ម្នាក់​ដេក​ស្លាប់​ក្នុង​តូប​លក់​អីវ៉ាន់​ផ្សារ​រ៉ូង​ក្លឿ​ ប្រទេស​ថៃ​ មន្ត្រី​ជំនាញ​ថៃ​ធ្វើ​កោសល​វិ​ច្ឆ័​យ​ថា​ ជនរងគ្រោះស្លាប់ដោយសារ​​ជម្ងឺ​គាំង​បេះដូង​ ។ ​ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មានករណីប្រ​ទះឃើញ​បុរសជា​អាជីវករ​ខ្មែរ​ម្នាក់​ដេក​ស្លាប់​ក្នុង​តូប​លក់​អីវ៉ាន់​ផ្សារ​រ៉ូង​ក្លឿ​ ប្រទេស​ថៃ​ មន្ត្រី​ជំនាញ​ថៃ​ធ្វើ​កោសល​វិ​ច្ឆ័​យ​ថា​ ជនរងគ្រោះស្លាប់ដោយសារ​​ជម្ងឺ​គាំង​បេះដូង​ ។

​ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥​ នៅ​ជំ​នុ​ច​(​អក្សរ​.​ច​.​ចាន​៣)​ ស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រៈ​កែវ​ ប្រទេស​ថៃ​ ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​.​ថៃ​បាន​ឱ្យដឹង​ថា​ ជន​រង​គ្រោះ​ភេទ​ប្រុស​ មាន​អាយុ​ជាង​៤០​ឆ្នាំ​ ស្នាក់​នៅ​លក់ដូរ​ផ្សារ​រ៉ូង​ក្លឿ​​។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​.​ថៃ​បាន​បញ្ជាក់​ថា​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ថៃ​ដាក់នៅ​​ច្រក​ខ្លោង​លឹ​ក​ប្រទេស​ថៃ​ហើយ​ដាក់រទេះ​អូស​តាម​ច្រក​ថ្មើ​ជើង​ចូល​មក​ច្រក​ទ្វារ​ព្រំ​ដេ​ន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដល់​អំឡុង​ម៉ោង​២​រសៀល​ ហើយ​មន្ត្រី​និង​សមត្ត​កិច្ច​ជំនាញ​ប្រចាំការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ឆ័​យ​ហើយ​ជន​រង​គ្រោះ​ស្លាប់គាំង​បេះដូង​និង​មាន​ជម្ងឺលើសឈាម ។ ​ក្រោយ​ពិនិត្យ​ហើយ​រថយន្ត​ពេទ្យ​ប្រចាំការ​បាន​ដឹក​ជញ្ជូន​សាកសព​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​ទំនាក់ទំនង​បាន​បញ្ជាក់​ថា​ ​តាម​ប្រភពពីសាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង​​​ថា ​ជន​រង​គ្រោះ​បាន​ដេក​ និង​លក់​អីវ៉ាន់​នៅ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ ​ហើយ​នៅព្រឹកថ្ងៃកើតហេតុ ​បងប្អូន​ជិតខាង​មិនឃើញ​បើក​តូប​លក់​ ដែល​ខុស​រាល់ដង​ ទើប​អ្នកលក់​ជិតខាង​បាន​នាំ​គ្នា​គាស់​ទ្វា​រ​តូប​បើកមើ ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ក្នុង​ម៉ុង​នៅ​តូប​លក់​អីវ៉ាន់​តែម្តង ។

តាមប្រភពដដែលបានបន្តថា ក្រោយប្រទះឃើញបែបនេះ អ្នកជិតខាងក៏​បាន​ទំនាក់​ទៅ​មន្ត្រី​ជំនាញ​ថៃ​ចុះ​មក​ពិនិត្យ​មើល​និង​ធ្វើ​កោសល​វិ​ច្ឆ័​យ​​ និងបញ្ជាក់ថា ​ស្លាប់​ដោយ​ជម្ងឺ​គាំ​បេះដូង​ដោយ​សារ​មាន​ជម្ងឺលើសឈាម ។

​ក្រោយ​ពិនិត្យ​​រួច ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ថៃ​រៀបចំ​ដាក់​ក្តា​រមឈូស​ដឹក​តាម​រថយន្ត​មក​ដាក់​ច្រក​ខ្លោង​លឹ​ក​ថៃ​ហើយ​អូស​តាម​រទេះ​ច្រក​ថ្មើ​ជើង​ចូល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​មាន​រថយន្ត​សង្គ្រោះ​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ប្រគល់​ជូន​សាច់ញាតិ​មកទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ