ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វីរកងទ័ពនៅខេត្តកែប ទទួលបានការណែនាំហ្វឹកហ្វឺន អប់រំ ដើម្បី​បង្កើនសមត្ថភាព ការពារបូរណភាពទឹកដីដូនតា

15 ម៉ោង មុន

ខេត្តកែប៖ វីរកងទ័ពនៅខេត្តកែប ទទួលបានការណែនាំហ្វឹកហ្វឺន អប់រំ ដើម្បី​បង្កើនសមត្ថភាព ការពារបូរណភាពទឹកដីដូនតា ក្រៅពីភារកិច្ចស្នូល។​ យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថាឧត្តមសេនីយ៍ទោ ឈឹម…

ខេត្តកែប៖ វីរកងទ័ពនៅខេត្តកែប ទទួលបានការណែនាំហ្វឹកហ្វឺន អប់រំ ដើម្បី​បង្កើនសមត្ថភាព ការពារបូរណភាពទឹកដីដូនតា ក្រៅពីភារកិច្ចស្នូល។​

យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា
ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកែប បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តជាតិ និងសភាពការណ៍វិវដ្តថ្មីៗរវាងព្រំដែនកម្ពុជា-ថៃ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលត្រូវគោរពយ៉ាងម៉ឺងម៉ាត់នៅផែនការដែលបានដាក់ចេញ ដើម្បីផ្សព្វផ្សាយដល់យោធិនគ្រប់រូប នាព្រឹកថ្ងៃ​ទី១៨ ខែ សីហា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកែប។

ក្នុងគ្រានោះ លោក ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ បាន ថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និង បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ធ្វើឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ មេបញ្ជាការ បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំង នាយទាហាន និងពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន អប់រំ ដើម្បីបំពេញបន្ថែមបង្កើនសមត្ថភាព។ ព្រមទាំងការងារបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពកងទ័ព ជាពិសេសគាំទ្រយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន និងគាំទ្រការពារយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលស្របច្បាប់៕