ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ បើ​ថៃ អាច​ចាប់​មេដឹកនាំ​កម្ពុជា​បាន កម្ពុជា​ក៏​អាច​ចាប់​មេដឹកនាំ​ថៃ ដែល​ឈ្លានពាន ​និង​សម្លា.ប់​ប្រជាជន​កម្ពុជា បាន​ដូច​គ្នា​ដែរ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សរសេរ​សារ​នៅ​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា «​តាម​កាសែត​ថៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សរសេរ​សារ​នៅ​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា «​តាម​កាសែត​ថៃ ចុះ​ផ្សាយ​មុន​នេះ​បន្តិច ថា លោកនាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ បាន​និយាយ​ថា លោក ហ៊ុន សែន និង ហ៊ុន ម៉ា​ណែ​ត និង​ត្រូវ​ចាប់ខ្លួន​ភ្លាម ប្រសិនបើ​រក​ឃើញ​ក្នុង​ប្រទេស​ថៃ ។

ប្រសិនបើ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ជា​សំដី​ពិត​របស់​នាយក​រដ្ឋមន្ត្រី​ស្តីទី ជិត​ផុត​អាណត្តិ បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​គឺជា​មនុស្ស​ព្រៃ មិន​ស្គាល់​អ្វី​ទៅ​ជា​ច្បាប់ទម្លាប់ ហើយ​មិន​ទាំង​ចេះ​ការទូត​ទៀត​ផង ។

ប្រសិនបើ​ថៃ អាច​ចាប់​មេដឹកនាំ​កម្ពុជា​បាន កម្ពុជា​ក៏​អាច​ចាប់​មេដឹកនាំ​ថៃ​មួយ​ចំនួន ដែល​បាន​ឈ្លានពាន និង​សម្លាប់​ប្រជាជន​កម្ពុជា បាន​ដូច​គ្នា​ដែរ ។

ច្បាប់ទម្លាប់ ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​ឈ្លានពាន​។ តើ​នេះ​ជា​គោលបំណង ដើម្បី​បង្កើត​ជំនឿ​ទុកចិត្ត និង​ឈាន​ទៅ​រក​ទំនាក់ទំនង​ល្អ ឬ​បំផ្លាញ ដើម្បី​បង្កើត​ជម្លោះ​ឡើង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ?​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ