ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង រតនា ៖ ការ​ផ្ទុះ​គ្រាប់​មីន​នៅ​ថ្ងៃ​ទី​១៦ កក្កដា គឺ​ក្នុង​ទឹកដី​កម្ពុជា ហើយ​ការ​អះអាង​របស់​ថៃ​ថា​ជា​មីន​ថ្មី មិន​ពិត​ទេ

51 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា ៖ «​ករណី​ផ្ទុះ​ដែល​ច្បាស់លាស់​ជាងគេ គឺ​ករណី​ផ្ទុះ​មីន​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ តាម​រយៈ​ការ​បញ្ជាក់ និង​ត្រួតពិនិត្យ​ព័ត៌មាន​ទាំង​នៅ​ជួរ​កងទ័ព​យើង​នៅ​ជួរ​មុខ ទាំង​ជាមួយនឹង​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ចំការ​មីន​របស់​កម្ពុជា​យើង ដែល​ការ​ផ្ទុះ​គ្រាប់​មីន​នោះ ភាគី​ថៃ​បាន​ប្រកាស​ថា ជា​គ្រាប់​មីន​ថ្មី ប្រភេទ PMN-2 ហើយ​ដែល​ផ្ទុះ​នៅ​ទឹកដី​ថៃ ប៉ុន្តែ​ជា​ការ​ពិត​ជាក់ស្តែង​នោះ ការ​ផ្ទុះ​នេះ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ក្នុង​ជម្រៅ​ប្រមាណ ៣០០​ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន បារាំង​-​សៀម ។

ជា​លក្ខណៈ​បច្ចេកទេស បើសិនជា​ការ​ផ្ទុះ​នោះ​បង្ក​ដោយ​គ្រាប់​មីន PMN-2 មែន នោះ​ជន​រង​គ្រោះ​មិន​ដាច់​ត្រឹម កជើង​នោះ​ទេ ជា​បទ​ពិសោធន៍​របស់​កម្ពុជា ជន​រង​គ្រោះជា​ច្រើន ដែល​រង​គ្រោះ​ដោយ​ការ​ផ្ទុះ PMN-2 គឺ​ដាច់​ជើង​ទាំង​ពីរ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

បន្ទាប់​ពី​ការ​ផ្ទុះ​ហើយ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា កងកម្លាំង​ថៃ នាំ​កម្លាំង​មក​ឆែក​កន្លែង​ផ្ទុះ ប៉ុន្តែ​កងកម្លាំង​ជួរ​មុខ​របស់​កម្ពុជា​នៅ​ទីនោះ​ជាប់​រហូត ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល​កន្លែង​ផ្ទុះ ព្រោះ​ជា​ទឹកដី​កម្ពុជា ហើយ​កម្លាំង​ថៃ​ទាំងនោះ​នៅ​ត្រឹម​ខ្សែបន្ទាត់​ព្រំដែន​។ ដូច្នេះ​ការ​អះអាង​ថា រក​ឃើញ​មីន​ថ្មី នៅ​កន្លែង​ផ្ទុះ គឺជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​មិន​អាច​ចូល​កន្លែង​ផ្ទុះ​បាន ។ ទាំងនេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ចោទប្រកាន់​របស់​ថៃ គឺជា​រឿង​មិន​ពិត​ទាល់តែ​សោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ