ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ប្រាប់​ឱ្យ​អ៊ុយ​ក្រែន​បោះ​បង់​តំបន់​គ្រីម៉េ និង​ឈប់​ចង់​ចូល​អង្គ​ការ​ណាតូ

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ប្រាប់​​ឱ្យ​អ៊ុយ​ក្រែន​បោះ​បង់​ចោល​ការ​ប្រាថ្នា​ចង់​បាន​តំបន់​គ្រីម៉េ​ត្រឡប់​មក​វិញ​បន្ទាប់​ពី​តំបន់​នេះ​ត្រូវ​រុស្ស៊ី​កាត់​ខ្វៀល​យក និង​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ គិត​ទៅ​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​។ ម៉្យាង​ទៀត​ លោក​ត្រាំ​ក៏​ប្រាប់​ឱ្យ​អ៊ុយ​ក្រែន​បោះ​បង់​ចោល​គម្រោង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ផង​ដែរ​។ ឥឡូវ​នេះ លោក​ត្រាំ​កំពុង​រៀប​ចំ​ខ្លួន​ទទួល​ស្វាគមន៍​លោក​ហ្សេឡិនស្គី និង​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នៅ​សេត​វិមាន​ដើម្បី​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​។​ លោក​ត្រាំ​នឹង​ជួប​លោក​ហ្សេឡិនស្គី​មុន​នៅ​យប់​ថ្ងៃ​ចន្ទ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ប្រាប់​​ឱ្យ​អ៊ុយ​ក្រែន​បោះ​បង់​ចោល​ការ​ប្រាថ្នា​ចង់​បាន​តំបន់​គ្រីម៉េ​ត្រឡប់​មក​វិញ​បន្ទាប់​ពី​តំបន់​នេះ​ត្រូវ​រុស្ស៊ី​កាត់​ខ្វៀល​យក និង​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ គិត​ទៅ​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​។ ម៉្យាង​ទៀត​ លោក​ត្រាំ​ក៏​ប្រាប់​ឱ្យ​អ៊ុយ​ក្រែន​បោះ​បង់​ចោល​គម្រោង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ផង​ដែរ​។ ឥឡូវ​នេះ លោក​ត្រាំ​កំពុង​រៀប​ចំ​ខ្លួន​ទទួល​ស្វាគមន៍​លោក​ហ្សេឡិនស្គី និង​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នៅ​សេត​វិមាន​ដើម្បី​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​។​

លោក​ត្រាំ​នឹង​ជួប​លោក​ហ្សេឡិនស្គី​មុន​នៅ​យប់​ថ្ងៃ​ចន្ទ បន្ទាប់​មក​ លោក​នឹង​ជួប​ថ្នាក់​ដឹក​នាំ​អង់គ្លេស​ អាល្លឺម៉ង់​ បារាំង អ៊ីតាលី ហ្វាំង​ឡង់ ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប និង​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​។ ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​វ៉ាស៊ីន​តោន​ដើម្បី​ជួយ​ជ្រោម​ជ្រែង​លោក​ហ្សេឡិនស្គី​កុំ​ឱ្យ​ជជែក​គ្នា​តឹង​សរ​សៃ​ក​ជា​មួយ​លោក​ត្រាំ​ដូច​កាល​​ពី​ចុង​ខែ​កុម្ភៈ និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ធានា​សន្តិ​សុខ​ជាតិ​របស់​អ៊ុយ​ក្រែន​ក្រោយ​ពេល​ចប់​សង្គ្រាម​។

ក្រុម​របស់​លោក​ត្រាំ​សង្កត់​ធ្ងន់​ថា​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​លើក​នេះ ភាគី​ទាំង​២ (រុស្ស៊ី,អ៊ុយ​ក្រែន) ត្រូវ​តែ​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ គ្រាន់​តែ​ថា​លោក​ត្រាំ​ហាក់​ដូច​ជា​ចង់​ផ្ទុក​ផ្ដាក់​ទៅ​លើ​លោក​ហ្សេឡិន​​ស្គី​ជាង​។ តាម​មើល​ទៅ​ នៅ​ក្នុង​គម្រោង​ជួប​គ្នា​​នៅ​សេត​វិមាន​លើក​នេះ លោក​ត្រាំ​អាចនឹង​ដាក់​សម្ពាធ​​ទៅ​លើ​លោក​ហ្សេឡិនស្គី​មិន​ស្ទើរ​ទេ​។​ លោក​ត្រាំ​ថ្លែង​ថាបើ​លោក​​ហ្សេឡិនស្គី​ចង់​បញ្ចប់​សង្គ្រាម​នៅ​ពេល​នេះ​គឺ​អាច​បញ្ចប់​​​បាន​។ ឬ​មិន​ដូច្នេះ​ទេ គាត់​អាច​​នឹង​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​។

លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​សូម​ចង​ចាំ​ថា​តើ​សង្គ្រាម​នេះ​កើត​ឡើង​ដោយ​របៀប​ណា​។ លោក​យល់​ថា​អ៊ុយ​ក្រែន​មិន​គួរ​​​ទាម​ទារ​តំបន់​គ្រីម៉េ​ដែល​បាត់​បង់​តាំង​ពី​ជំនាន់​​លោក​អូបាម៉ា​ដោយ​គ្មាន​ការ​ផ្ទុះ​អាវុធ​សូម្បី​តែ​មួយ​គ្រាប់​ ​និង​មិន​គួរ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ទេ​។

ប្រភព​ខ្លះ​ថា​នៅក្នុង​ការ​សន្ទនា​គ្នា​នៅ​អាឡាស់​ស្កា​ លោក​ពូទីន​ប្រាប់​លោក​ត្រាំ​ថា​លោក​នឹង​ផ្អាក​សកម្ម​ភាព​យោធា​ត្រឹម​នេះ​បើ​អ៊ុយ​ក្រែន​យល់​ព្រម​កាត់​ខ្វៀល​តំបន់​ដូញែត​ទាំង​មូល​ទៅ​ឱ្យ​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​។ ប៉ុន្តែ​លោក​ហ្សេឡិនស្គី​​ប្រកាស​បដិ​សេធ​។ សព្វ​ថ្ងៃ​នេះ កង​ទ័ព​រុស្ស៊ី​កាន់​កាប់​តំបន់​ដូញែត​ប្រហែល​៧៥%​។​ លោក​ហ្សេឡិនស្គី​ចង់​ស្នើ​​ឱ្យ​មាន​បទ​ឈប់បាញ់​សិនមុន​នឹង​ឈាន​ដល់​ការ​ចរ​ចា​សន្តិ​ភាព​។ លោក​ត្រាំ​មុន​ដំបូង​គាំទ្រ​គំនិត​នេះ​។ ប៉ុន្តែ​ក្រោយ​​ពេល​ជួប​គ្នា​ជា​មួយ​លោក​ពូទីន​​​នៅ​អាឡាស់​ស្កា​ លោក​កែ​​​ប្រែ​ចិត្ត​វិញ​។ លោក​​​គាំទ្រ​ឱ្យ​ភាគី​ទាំង​២​ប្រើ​យុទ្ធ​សាស្ត្រ​វាយ​ប្រហារ​គ្នា​ផង​ និង​ចរ​ចា​គ្នា​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ