ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ជួយ​មនុស្ស​ជិត​ស្និទ្ធ​ដែល​ធ្វើបា.ប​ខ្លួនឯង

2 ម៉ោង មុន

ប្រសិនបើ​អ្នក​សង្ស័យ​ថា​នរណា​ម្នាក់​ជិត​ស្និទ្ធ​នឹង​អ្នក​កំពុង​ធ្វើបាប​ខ្លួនឯង ការ​គាំទ្រ​របស់​អ្នក​គឺ​សំខាន់​ខ្លាំង​ណាស់​។ សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​ដើម្បី​ជួយ​ពួក​គេ​៖ ស្តាប់​ដោយ​យកចិត្តទុកដាក់​: ត្រូវ​មានចិត្ត​អត់ធ្មត់ និង​បើកចំហរ​។ ស្តាប់​ពួក​គេ​ដោយ​មិន​វិនិច្ឆ័យ ឬ​ព្យាយាម​សម្រេចចិត្ត​ជំនួស​ពួក​គេ​។ ចៀសវាង​ការ​ប្រើ​ពាក្យ​សំដី​អវិជ្ជមាន​: ហាម​ប្រើ​ពាក្យ​សំដី​ដែល​ញុះញង់…

ប្រសិនបើ​អ្នក​សង្ស័យ​ថា​នរណា​ម្នាក់​ជិត​ស្និទ្ធ​នឹង​អ្នក​កំពុង​ធ្វើបាប​ខ្លួនឯង ការ​គាំទ្រ​របស់​អ្នក​គឺ​សំខាន់​ខ្លាំង​ណាស់​។ សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​ដើម្បី​ជួយ​ពួក​គេ​៖

ស្តាប់​ដោយ​យកចិត្តទុកដាក់​: ត្រូវ​មានចិត្ត​អត់ធ្មត់ និង​បើកចំហរ​។ ស្តាប់​ពួក​គេ​ដោយ​មិន​វិនិច្ឆ័យ ឬ​ព្យាយាម​សម្រេចចិត្ត​ជំនួស​ពួក​គេ​។

ចៀសវាង​ការ​ប្រើ​ពាក្យ​សំដី​អវិជ្ជមាន​: ហាម​ប្រើ​ពាក្យ​សំដី​ដែល​ញុះញង់ ឬ​ជេរ​ប្រមាថ​។ ការ​និយាយ​ដោយ​សុភាព​រាបសារ​អាច​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​កក់ក្តៅ​និង​ទុកចិត្ត​អ្នក​។

លើកទឹកចិត្ត​ឱ្យ​មាន​សកម្មភាព​រាង​កាយ​: ណែនាំ​ពួក​គេ​ឱ្យធ្វើ​សកម្មភាព​កម្សាន្ត​ដូច​ជា​លេង​កីឡា លេង​ហ្គេ​ម ឬ​ធ្វើ​សិល្បៈ​។ សកម្មភាព​ទាំងនេះ​អាច​ជួយ​បង្កើន​អារម្មណ៍​វិជ្ជមាន និង​កាត់​បន្ថយ​គំនិត​ធ្លាក់​ទឹកចិត្ត​។

ណែនាំ​ឱ្យទៅ​ជួប​អ្នកជំនាញ​: បញ្ចុះបញ្ចូល​ពួក​គេ​ឱ្យ​ទទួលស្គាល់​បញ្ហា ហើយ​ទៅ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​វិកលចរិត ឬ អ្នក​ប្រឹក្សា​យោបល់ ដើម្បី​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ត្រឹមត្រូវ​។ ការ​ព្យាបាល​ពី​អ្នកជំនាញ​មាន​សារៈសំខាន់​ណាស់​។

ចង​ចាំ​ថា ការ​គាំទ្រ​ផ្លូវចិត្ត​ពី​អ្នក​គឺ​សំខាន់​បំផុត ប៉ុន្តែ​ការ​ទទួល​បាន​ជំនួយ​ពី​អ្នកជំនាញ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ