ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥វិធី​ងាយ​ៗ​ជួយ​បញ្ចៀស​ហត់នឿយ​នៅ​កន្លែងធ្វើការ

1 ម៉ោង មុន

ការ​ហត់នឿយ​នៅ​កន្លែងធ្វើការ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​។ ដើម្បី​ចៀសវាង​បញ្ហា​នេះ សូម​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​ទាំង ៥ នេះ​។ ១. គេង​ឱ្យ​បាន​គ្រប់គ្រាន់ការ​គេង​មិន​លក់​គឺជា​សញ្ញា​ដំបូង​នៃ​ភាព​ហត់នឿយ​។ ការ​គេង​គ្រប់គ្រាន់ ៧-៩…

ការ​ហត់នឿយ​នៅ​កន្លែងធ្វើការ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​។ ដើម្បី​ចៀសវាង​បញ្ហា​នេះ សូម​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​ទាំង ៥ នេះ​។

១. គេង​ឱ្យ​បាន​គ្រប់គ្រាន់
ការ​គេង​មិន​លក់​គឺជា​សញ្ញា​ដំបូង​នៃ​ភាព​ហត់នឿយ​។ ការ​គេង​គ្រប់គ្រាន់ ៧-៩ ម៉ោង​ក្នុង​មួយ​យប់ ជួយ​ឱ្យ​ខួរក្បាល និង​រាង​កាយ​របស់​អ្នកមាន​កម្លាំង​ឡើង​វិញ ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និង​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ថ្មី​។

២. ហាត់ប្រាណ
ការ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ល្អ​សម្រាប់​រាង​កាយ​ទេ តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ ស្ត្រេ​ស ធ្វើ​ឱ្យ ការ​ចង​ចាំ​ប្រសើរ​ឡើង និង បង្កើន​ផលិតភាព ទៀត​ផង​។ វា​ជួយ​បំពេញ​ថាមពល និង​ការពារ​ភាព​ហត់នឿយ​។

៣. សើច
ការ​សើច​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ព្យាយាម​រក​ឱកាស​សើច​ឱ្យ​បាន​ច្រើន​ដូច​ជា ជជែក​ជាមួយ​មិត្ត​រួមការ​ងារ ឬ​មើល​រឿង​កំប្លែង ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​បន្ទាប់​ពី​ធ្វើការ​។

៤. មានជីវិត​សង្គម
កុំ​ផ្តោត​តែ​លើ​ការងារ​។ ឆ្លៀតពេល​ជួបជុំ​មិត្តភក្តិ ឬ​ចូលរួម​សកម្មភាព​ក្រៅ​ការងារ​ដូច​ជា មើល​កុន ឬ​ដើរ​លេង​។ ការ​មានជីវិត​សង្គម​ដ៏​សកម្ម​អាច​ជួយ​បំពេញ​ថាមពល​របស់​អ្នក​មុន​ពេល​ចាប់ផ្តើម​ស​ប្តា​ហ៍​ការងារ​ថ្មី​។

៥. រៀន​និយាយ​ថា “​ទេ​”
ការ​ទទួលយក​ការងារ​ទាំងអស់​ដោយ​ខ្លួនឯង​អាច​ធ្វើ​ឱ្យ​អ្នក​តានតឹង និង​ហត់នឿយ​។ រៀន កំណត់​អាទិភាព ការងារ និង ហ៊ាន​បដិសេធ កិច្ចការ​ដែល​មិន​ចាំបាច់ ឬ​អាច​ផ្ទេរ​ទៅ​ឱ្យ​អ្នក​ដទៃ​បាន​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​អ្នកគ្រប់គ្រង​កម្លាំង និង​ពេលវេលា​បាន​ល្អ​ប្រសើរ​។

ការ​អនុវត្ត​គន្លឹះ​ទាំងនេះ​ជា​ប្រចាំ​នឹង​ជួយ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​មាន​ថាមពល ដើម្បី​ធ្វើការ​ដោយ​មិន​មាន​អារម្មណ៍​ហត់នឿយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ