ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់ជ.ល់អនឡាញកំពុងដំណើរការយ៉ាងអស់ដៃ គ្មានអ្នកណាហ៊ានបង្ក្រា.បទេ​

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បើ​ទោះបីជា​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ​អាជ្ញាធរ​មូលដ្ឋាន​បិទ​ឱ្យ​អស់​ល្បែងស៊ីសង​មាន់​ជល់​អន​ឡាញ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​មូលដ្ឋាន ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​តែ​មានដំណើរ​ការ​ជា​ធម្មតា​។ មិនតែប៉ុណ្ណោះ​ទីតាំង​នេះ​អាច​ទាក់ទាញ​បាន​អ្នកលេង​ល្បែង​មាន់​ជល់​អន​ឡាញ យ៉ាងច្រើន​ប្រមូល​លុយរាប់​លាន​រៀល​ក្នុង​ថ្ងៃ​ៗ​ដោយ​មិនឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។…

ខេត្តកំពង់ស្ពឺ​៖ បើ​ទោះបីជា​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ​អាជ្ញាធរ​មូលដ្ឋាន​បិទ​ឱ្យ​អស់​ល្បែងស៊ីសង​មាន់​ជល់​អន​ឡាញ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​មូលដ្ឋាន ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​តែ​មានដំណើរ​ការ​ជា​ធម្មតា​។ មិនតែប៉ុណ្ណោះ​ទីតាំង​នេះ​អាច​ទាក់ទាញ​បាន​អ្នកលេង​ល្បែង​មាន់​ជល់​អន​ឡាញ យ៉ាងច្រើន​ប្រមូល​លុយរាប់​លាន​រៀល​ក្នុង​ថ្ងៃ​ៗ​ដោយ​មិនឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។

ប្រភព​ឃើញ​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា ទីតាំង​មាន់​ជល់​អន​ឡាញ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ទល់មុខ​រោងចក្រ​កាត់ដេរ​យីហោ ( ស៊ី​គ្លូ​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​អ្នក​ញៀន​ល្បែង ដែល​ចូល​ទៅ​លេងល្បែង​ស៊ីសង​មាន់​ជល់​អន​ឡាញ នៅ​ទីតាំង​ខាងលើ​មិន​ដាច់​រយៈ​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​ប្រាកដ​ក្នុង​ចិត្ត​ថា​អាជ្ញាធរ​មូលដ្ឋាន​ពិតជា​បានដឹង​អំពី​បញ្ហា​បទល្មើស​នេះ​ប៉ុន្តែ​ទំនងត្រូវគ្នាចែករំលែកសេចក្តីសុខទៅវិញទៅមក ។​

ប្រជាពលរដ្ឋ​មើលឃើញ​ថា សមត្ថកិច្ច​តែងតែ​ចេញចូល​ទីតាំង​ខាងលើ​នោះ​ដែរ ដូចទៅសួរសុខទុក្ខកុំឱ្យភ័យខ្លាច ។

ល្បែងលេងប៉ុណ្ណឹងៗចាប់ធ្វើអី…យ៉ាងច្រើនលក់មាន់ លក់ជ្រូកយកមកលេង…មានលក់ផ្ទះលក់ដីឯណា?…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ