ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកទូរសព្ទទៅបញ្ចាំ បែកធ្លាយរូបអា.ស.អា​.​ភា.ស ក្លាយជារឿងគំរា.មស.ម្លា.ប់

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ រឿងរ៉ាវ​មួយ ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​ទូរស័ព្ទ​១​កន្លែង ស្ថិត​នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ ត្រូវ​បាន​បុរស​ម្នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល បាន​ទូរស័ព្ទ​គំរាម​មក​លើ​រូប​គាត់​ថា…

ខេត្តតាកែវ ៖ រឿងរ៉ាវ​មួយ ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​ទូរស័ព្ទ​១​កន្លែង ស្ថិត​នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្តតាកែវ ត្រូវ​បាន​បុរស​ម្នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល បាន​ទូរស័ព្ទ​គំរាម​មក​លើ​រូប​គាត់​ថា ត្រៀមខ្លួន​ដេក​គុក​ឱ្យ​ហើយ​ទៅ បើ​អញ​ធ្វើ​នាង​ឯង​មិន​បាន​ទេ ហើយ​ក៏​មាន​ពាក្យ​ប្រមាថ​ទៀត​ថា អញ​សម្លាប់​មនុស្ស​រាប់​ភ្លេច​ហើយ បើ​សម្លាប់​មួយទៀត​ក៏​អត់​បញ្ហា​ដែរ ។

ស្ត្រី​ដែល​រង​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​នេះ​ឈ្មោះ លឹ​ម ឡៃ​ហុ​ន រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ បាន​ធ្វើ​ឲ្យ​រូប​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់វិធានការ​លើ​បុគ្គល​រូប​នេះ​តាម​ច្បាប់ និង​តាម​វិន័យ​របស់​កងកម្លាំង ។

ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា បុគ្គល​រូប​នេះ បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ ០៩៧ ៦១០ ១៥១៥ បាន​ទូរស័ព្ទ​មក​គំរាម​លើ​គាត់ និង​លេខ​ទូរស័ព្ទ​១​ខ្សែ​ទៀត​តាម​តេ​ឡេ​ក្រាម ឃើញ​ថា បុរស​រូប​នេះ​មាន​ពាក់​ឯកសណ្ឋាន​ប៉ូ​លិស តែ​មិនដឹង​នៅ​អង្គភាព​ណា​នោះ​ទេ ។

ជុំវិញ​ករណី​នេះ​ផង​ដែរ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានឱ្យ​អ្នកកាសែត​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ ថា លោក​មិន​ស្គាល់​ទេ ។ ដោយឡែក​ លោក ឆេ​ង រតនៈ ស្នងការ​រង​ផែន​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង ​នា​ព្រឹក​ដដែល​នោះ​ថា បុរស​ដែល​ពាក់​ឯកសណ្ឋាន​ជា​ប៉ូ​លិ​ស​ខាងលើ​នេះ ពុំ​មែន​ជា​មន្ត្រី​នគរបាល​នៅ​តាកែវ​យើង​នេះ​ទេ លោក​អត់​ដែល​ស្គាល់​ទេ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង បុរស​ខាងលើ ប្រើ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ទៀត ០៩៧ ២១៣ ១៥៩៩ និង​មានឈ្មោះ​លើ​តេ​ឡេ​ក្រាម នួន បូ​រ៉ា Nuon Bo Ra(​ក្លេ​ង​) តែ​មិនដឹង​ថា ធ្វើ​ជា​ប៉ូ​លិស​នៅ​អង្គភាព​ណា​ទេ តែងតែ​ឃើញ​ពាក់​ឯកសណ្ឋាន​ជិះ​រថយន្ត​ចេញ​-​ចូល​នៅ​ស្រុក​អង្គរបុរី និង​ច្រក​ភ្នំ​ដិ​ន ។

អ្នកស្រី លឹ​ម ឡៃ​ហុ​ន ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី​រួច​ហើយ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ការពារ​សុវត្ថិភាព​អ្នកស្រី ដោយសារ​តែ​ការ​គំរាម​នេះ ។

ជុំវិញ​ករណី​នេះ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គរបុរី​បាន​បញ្ជាក់​ថា អ្នកស្រី លឹ​ម ឡៃ​ហុ​ន បាន​មក​ដាក់​ពាក្យបណ្ដឹង​ពិតមែន ពាក់ព័ន្ធ​នឹង​ករណី​គំរាមកំហែង និង​គំរាម​សម្លាប់ ។ លោក​បាន​បញ្ជាក់​ថា លោក​ក៏​បានដឹង បានឃើញ​បុគ្គល​ខាងលើ តែងតែ​ជិះ​រថយន្ត​ឡិច​ស៊ី​ស​RX៣៣០ ពាក់​ផ្លា​ក​លេខ ន​.​ប និង​ឯកសណ្ឋាន​ប៉ូ​លិស​ចេញចូល​នៅ​ស្រុក​អង្គរបុរី​ដែរ ដោយ​បុគ្គល​ខាងលើ​មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់ ជា​អ្នករក​ស៊ី​លក់​ជី តែ​ពេល​នេះ​បាន​ដាច់​គ្នា​ហើយ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ជួន សុ​វាន់​មន្នី ជា​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​បាន​ទទួល​ពាក្យបណ្តឹង​ពី​អ្នកស្រី លឹ​ម ឡៃ​ហុ​ន ដូច​ការ​រៀបរាប់​ខាងលើ​ពិតមែន ។

ការ​ព្យាយាម​ធ្វើការ​ទាក់ទង​សុំ​ការ​បំភ្លឺ​ទៅ​មន្ត្រី​ប៉ូលិស​ដែល​ជាប់ចោទ លោក នួន បូ​រ៉ា បាន​ប្រាប់​ថា ដើមហេតុ​ដែល​ធ្វើ​ឲ្យ​លោក​គំរាម​សម្លាប់​អ្នកស្រី លឹ​ម ឡៃ​ហុ​ន ដោយសា​លោក​បាន​ឲ្យ​ប្អូន​យក​ទូរ​សព្ទ័​ទៅ​បញ្ចាំ​នៅ​ក្នុង​ហាង​របស់​អ្នកស្រី​(​ឡៃ​ហុ​ន​) ១ ២០០ ០០០​រៀល ហើយ​លោក​បាន​បាត់​ឯកសារ​ដែល​ដាក់បញ្ចាំ ។ ពេល​ទៅ​លស់​យក​ទូរស័ព្ទ​វិញ​មិន​បាន ដោយ​អ្នកស្រី​ម្ចាស់​ហាង​ថា ចាំ​គ្រប់​១​ខែ​ចាំ​មក​លស់​យក​វិញ ។

លោក នួន បូ​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ក៏​រង់ចាំ​គ្រប់​១​ខែ ទើប​ទៅ​លស់​យក​ទូរស័ព្ទ​វិញ តែ​មិន​ទាន់​គ្រប់​១​ខែ​ផង ស្រាប់តែ​បែកធ្លាយ​រូប​អាសអាភាស​មាន​ក្នុង​ទូរស័ព្ទ​លោក ត្រូវ​បាន​គេ​ចែកចាយ​តាម​ឆាត​ព្រោងព្រាត ធ្វើ​ឲ្យ​លោក​ខឹងសម្បា ក៏​បាន​ទូរស័ព្ទ​ទៅ​អ្នកស្រី លឹ​ម ឡៃ​ហុ​ន និង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ពិតមែន ។

បញ្ហា​នៅ​ត្រង់​ថា ហេតុ​អ្វី​បានជា​រូបភាព​មិន​សមរម្យ​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក (​នួន បូ​រ៉ា​) ត្រូវ​បាន​បែកធ្លាយ និង​ស្នើ​សមត្ថកិច្ច​ជំនាញ​មេត្តា​ស្រាវជ្រាវ​រក​អ្នក​ដើមហេតុ ដែល​ធ្វើ​ឱ្យ​បែកធ្លាយ​រូបភាព​យក​មក​ផ្ត​ន្តា​ទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ