ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះទូក​ទៅ​យក​ថ្នាំ​ញៀន​​មក​លក់​៥០​ដង​​​ហើយ លើក​នេះ​​អស់លក្ខណ៍​ត្រូវសមត្ថកិច្ច​ព័ទ្ធ​​​បង្ក្រាប​

1 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សូម​ចៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿងញៀន​បំផ្លាញ​ទាំង​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ ។ តួយ៉ាង ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​ទាំងអស់…

ខេត្តកណ្តាល ៖ សូម​ចៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿងញៀន​បំផ្លាញ​ទាំង​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ ។ តួយ៉ាង ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​ទាំងអស់ ៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​អធិការដ្ឋាន​នគរបាល​ស្រុក​​កៀនស្វាយ ដឹកនាំ​ដោយ​បញ្ជារ​ដោយ​លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​នគរ​បាល​ស្រុក​កៀនស្វាយ ធ្វើការ​បង្ក្រាប​បាន ខណៈ​ក្រុម​នេះ ជា​ក្រុម​ជួញដូរ​និង​រក្សា​ទុក​ដោយ​​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ​យ៉ាង​សកម្ម ។

ការ​បង្ក្រាប​នេះ​ ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​ និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ​ឆ្នាំ​២០២៥  នៅ​ចំណុច​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ទាំងអស់​០៧​នាក់ (​ឃាត់ខ្លួន​០២ គេចខ្លួន​០៥​នាក់​)៖

១-​ឈ្មោះ សាំ សីហា​(​ជាតិ​) (​ឃាត់ខ្លួន​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ភូមិធំ ស្រុក​កៀនស្វាយ ។ ២-​ឈ្មោះ សះ រដ្ឋ  ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ៣-​ឈ្មោះ នួន ម៉ា​និ​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​គេចខ្លួន​) ៤-​ឈ្មោះ ទ្រី ធឿ​ន  ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល (​គេចខ្លួន​)

៥-​ឈ្មោះ ហ៊ុន វី​រះ​(​ហៅ​ប្រហិត​)  ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល (​គេចខ្លួន)

៦-ឈ្មោះ អ៊ុត សំ​អុល  ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​គេចខ្លួន​)

៧-​ឈ្មោះ ឃុ​ត នឿ​ន  ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​គេចខ្លួន​)ក្នុង​នោះ​ សមត្ថកិច្ច​វត្ថុ​តាង​ចាប់​យក​រួម​មាន៖ ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច (​ទំងន់​០,១៨​ក្រាម​) , សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន , ទូរ​សព្ទ័​ចំនួន​១​គ្រឿង ម៉ាក​ណូ​គា​ចុច​ពិល  , ម៉ូតូ​១​គ្រឿង​ម៉ាក Suzuki Let’s ព​ណ័ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY 9338 ។

មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ  បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃុំ​គគីរពេល​ជិះ​មក​ដល់​ចំណុច​ផ្លូវ​ទំនប់​ដូន​ស ស្ថិត​នៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ក៏ជួប​ប្រទះ​មុខសញ្ញា ចំនួន​៣​នាក់ កំពុង​បង្ហាញ​ថ្នាំ​ញៀន​អោយ​គ្នា​មើល ឃើញ​ដូចនេះ​កំលាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​ម្នាក់ ឈ្មោះ សាំ សីហា​(​ជាតិ​) ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)ចំនួន​១​កញ្ចប់​តូច​ចំណែក​ឈ្មោះ ទ្រី ធឿ​ន ភេទ​ប្រុស និង​ឈ្មោះ នួន ម៉ា​និ​ត ភេទ​ប្រុស បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ​នគរបាល​គគីរ ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​តូច​ខាងលើ​នេះ  ពិតជា​របស់​ពួក​ខ្លួន​ប្រាកដ​មែន ចំពោះ​ថ្នាំ​ញៀន​នោះ​គឺ​ខ្លួន​បាន​ជូន​ឈ្មោះ ទ្រី ធឿ​ន ទៅ​ទិញ​ពី ឈ្មោះ អ៊ុត សំ​អុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ  មាន​ទីលំនៅ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ចំនួន​១​កញ្ចប់​មធ្យម តំលៃ ២០០០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​)(ចំពោះ​ថ្នាំ​ញៀន​១​កញ្ចប់​មធ្យម​នេះ ឈ្មោះ ទ្រី ធឿ​ន បានអោយ​លុយ​ទៅ ឈ្មោះ សះ រដ្ឋ ហើយ​ឈ្មោះ សះ រដ្ឋ បាន​ជិះទូក​ទៅ​យក​ថ្នាំ​ញៀន​ពី​ឈ្មោះ​អ៊ុត សំ​អុល​) ​ពេល​បាន​ថ្នាំ​ញៀន​រួច យក​មក​រំលែក​នៅផ្ទះ​របស់​ឈ្មោះ ទ្រី ធឿ​ន បាន​ចំនួន​១៣​កញ្ចប់​តូច ផ្ញើរ​ទុក​នៅ​ឈ្មោះ ហ៊ុន វី​រៈ (​ប្រហិត​) ១២​កញ្ចប់​តូច យក​មក​តាម​ខ្លួន​១​កញ្ចប់​តូច​។ ក្រោយ​បាន​ចំលើយ​សារភាព​របស់​ឈ្មោះ សាំ សីហា កម្លាំង​យើង​បន្ត​ចុះ​ទៅ​ដល់​ផ្ទះ របស់​ឈ្មោះ ទ្រី ធឿ​ន រួច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​សម្ភារៈ​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​។

លុះដល់​ថ្ងៃ​ទី​១៧ សីហា ២០២៥​ម៉ោង​០៩ និង​៣០​នាទី​ កម្លាំង​បន្ត​ទៅ​ពិនិត្យ​ទីតាំង​របស់​ឈ្មោៈ អ៊ុត សំ​អុល តែ​មុខសញា​មិន​នៅ​នឹង​បាន​ជួប​ឈ្មោះ សះ រដ្ឋ ភេទ​ប្រុស​ហើយ​ធ្វើការ​ពិនិត្យ​និង​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ទៀត កម្លាំង​បាន​ឃាត់​និង​ដកហូត​បាន​វត្ថុ​តាង​ធ្វើការ​សាកសួរ​លើ​ឈ្មោះ សះ រដ្ឋ បាន​សារភាព​ថា ថ្នាំ​ញៀន និង​សម្ភារ​ប្រើប្រាស់​គឺជា​របស់​ឈ្មោៈ​អ៊ុត សំ​អុល និង​ឃុ​ត នឿ​ន ទុក​អោយ​ខ្លួន​ប្រើប្រាស់​ហើយ​កន្លង​មក​ខ្លួន​ក៏​ធ្លាប់​យក​ថ្នាំ​ញៀន​ពី​អ្នក​ទាំង​២​ខាងលើ​ទៅ​លក់​អោយ​គេ​ចំនួន​៥០​ដង​មក​ហើយ​។

ក្រោយ​ពី​បាន​ចម្លើយ​ផ្នែក​ជំនាញ​កំពុង​កសាង​នីតិវិធី និង​សុំ​គោល​ការ​មេ​បន្ត​យក​ឈ្មោៈ អ៊ុត សំ​អុល ;​ឈ្មោៈ ទ្រី ធឿ​ន ;​ឈ្មោៈ ហ៊ុន វី​រៈ និង​ឈ្មោៈ នួន ម៉ា​និ​ត ឈ្មោៈ ឃុ​ត នឿ​ន បន្ថែម​ទៀត​ដើម្បី​បំពេញ​នីតិវិធី​លើ​មុខសញា​ដែល​កំពុង​រត់គេច​ខ្លួន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការចាត់ការ​តាម​ច្បាប់​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ