ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! នៅ​សល់​៥​ខែ​ទៀត​ចូល​រោងការ​ យុវជន​ម្នាក់​ទៅ​អូស​ត្រី ស្រាប់តែ​​ជួបគ្រោះអកុសល

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ នៅ​សល់​រយៈពេល​តែ​៥​ខែ​ទៀត​ប៉ុណ្ណោះ​យុវជន​ដែល​ជា​កម្មករ​រោងចក្រ​ម្នាក់​និង​ចូល​រោងការ​ហើយ ប៉ុន្តែ​ជា​អកុសល​ឆ្លៀតពេល​ទំនេរ​ពី​ការងារ យុវជន​រូប​នេះ​បាន​ទៅ​អូស​ត្រី​ជាមួយ​មិត្តភក្ដិ​ចំនួន​៤​នាក់​ទៀត​នៅ​ចំណុច​វាលស្រែ​ជម្រៅ​មួយ​កន្លែង ដែល​មាន​រណ្ដៅ​ដី​ស្ថិត​នៅ​កណ្ដាល​ដើម្បី​រក​ត្រី​ធ្វើ​ម្ហូប ។ ប៉ុន្តែ​ដោយសារ​តែ​វាលស្រែ​នោះ​មានទឹក​ល្ហាចល្ហ មើល​មិនដឹង​ថា​មាន​រណ្ដៅ​ដី​នោះ​ឡើយ ហើយ​ក៏​ធ្លាក់​ចូល​ទៅ​ផុត​ជើង​ផុតដៃ…

រាជធានីភ្នំពេញ ​៖ នៅ​សល់​រយៈពេល​តែ​៥​ខែ​ទៀត​ប៉ុណ្ណោះ​យុវជន​ដែល​ជា​កម្មករ​រោងចក្រ​ម្នាក់​និង​ចូល​រោងការ​ហើយ ប៉ុន្តែ​ជា​អកុសល​ឆ្លៀតពេល​ទំនេរ​ពី​ការងារ យុវជន​រូប​នេះ​បាន​ទៅ​អូស​ត្រី​ជាមួយ​មិត្តភក្ដិ​ចំនួន​៤​នាក់​ទៀត​នៅ​ចំណុច​វាលស្រែ​ជម្រៅ​មួយ​កន្លែង ដែល​មាន​រណ្ដៅ​ដី​ស្ថិត​នៅ​កណ្ដាល​ដើម្បី​រក​ត្រី​ធ្វើ​ម្ហូប ។ ប៉ុន្តែ​ដោយសារ​តែ​វាលស្រែ​នោះ​មានទឹក​ល្ហាចល្ហ មើល​មិនដឹង​ថា​មាន​រណ្ដៅ​ដី​នោះ​ឡើយ ហើយ​ក៏​ធ្លាក់​ចូល​ទៅ​ផុត​ជើង​ផុតដៃ បណ្ដាល​ឲ្យ​យុវជន​នេះ​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ។ សាកសព​បាន​ស្ថិត​នៅ​ក្នុង​ទឹក​នោះ​ពេញ​១​យប់ លុះ​ព្រឹក​ឡើង ទើប​ក្រុម​រុករក​និង​សង្គ្រោះ​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ទៅ​រាវរក​ដោយ​ប្រើ​ពេល​ជាង​២​ម៉ោង ទើប​រក​សព​ឃើញ​ស្រង់​ឡើងគោក​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ គួររំលឹកថា បុរស​៥​នាក់​នាំ​គ្នា​ចុះ​រក​ត្រី ស្រាប់តែ​ល​.​ង់​បា​.​ត់​ខ្លួន​ម្នាក់ រក​មិន​ទាន់​ឃើញ

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡេ​ី​ង កាលពី​វេលា​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា​ឆ្នាំ​២០២៥ ចំណុច​វាលស្រែ​ជម្រៅ​មួយ​កន្លែង​ដែល​មាន​រណ្ដៅ​ដី​នៅ​កណ្ដាល ស្ថិត​នៅ​ក្នុងភូមិ​ម្ភៃ​បួន (​ភូមិ​វ៉ាំ​ង​កាត់​) សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​សាច់ញាតិ​បាន​និយាយ​ថា​យុវជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ធី ធា​យ ហៅ​ឆាយ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ​ស្នាក់នៅផ្ទះ​ជួលម្ដុំជិតវត្តហា ភូមិពាម សង្កាត់ព្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង​មានស្រុក​កំណើត ភូមិ​ស្ពឺ (​ខ​) ឃុំ​ចាន់​រ៉ា​(​ក )​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ យុវជន​រូប​នេះ​ទើប​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​រួច និង​ត្រូវ​ចូល​រោងការ​នា​អំឡុង​ខែមករា ឆ្នាំ​២០២៦​ ខាង​មុខ​ហើយ ស្រាប់តែ​ពេល​នេះ​ជួប​គ្រោះ​អកុសល​ដល់​ស្លាប់​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​មុន​ពេល​កេ​ី​ត​ហេតុ ក្រោយ​ពេល​ចេញពី​ធ្វើ​ការងារ យុវជន​រង​គ្រោះ​រួម​ជាមួយ​និង​យុវជន​៤​នាក់​ទៀត​ដែល​ជា​មិត្តភក្តិ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​អូស​ត្រី​នៅ​ចំណុច​វាលស្រែ​ជម្រៅ​ខាងលើ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប ។ លុះ​ពេល​ទៅ​ដល់​យុវជន​រង​គ្រោះ​រួម​និង​មិត្តភក្ដិ​២​នាក់​បាន​ចុះ​ទៅ​ក្នុង​ទឹកអូ​សត្រី ចំណែក​២​នាក់​ទៀត​អង្គុយ​ចាំ​មើល​ម៉ូតូ​នៅ​លើគោក ហើយ​ទីនោះ​មានទឹក​ល្ហាចល្ហ​មិន​អាច​មើល​ដឹង​ថា​មាន​រណ្ដៅ​ដី​នៅ​កណ្ដាល​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ផង​ដែរ​យុវជន​រង​គ្រោះជា​អ្នក​កាន់​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​មួយ​ដែល​កាត់​រួច​សម្រាប់​ដាក់​ត្រី​ដែល​អូស​បាន ហើយ​រូបគេ​អត់​ចេះ​ហែល​ទឹក​នោះ​ទេ លុះ​ពេល​ទៅ​អូស​ទៅ​ដល់​កណ្ដាល​វាលស្រែ​ក៏​បាន​ធ្លាក់​ចូល​រណ្ដៅ​ដី​ផុត​ជើង​ផុតដៃ ។ ពេល​នោះ​យុវជន​រង​គ្រោះ​ខាងលើ​បាន​ស្រែក​ឲ្យ​មិត្តភក្ដិ​ជួយ​ដែរ ប៉ុន្តែ​មិត្តភក្ដិ​២​នាក់​ដែល​កំពុង​អូស​ត្រី​ជាមួយ​ចេះ​ហែល​ទឹក មិន​អាច​ជួយ​បាន​ឡើយ គឺ​ម្នាក់​ៗ​ខំប្រឹង​ហែល​ចេញ​ឲ្យ​ផុត​ពី​រណ្ដៅ​ដី​នោះ​រួច​ឡើងគោក​យក​តែ​រួចខ្លួន​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​មិត្តភក្ដិ​២​នាក់​ទៀត​ដែល​នៅ​លើគោក​ក៏​មិន​អាច​ជួយ​បស​ន​ដែរ ព្រោះ​នៅ​ឆ្ងាយ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​គ្នា​ឯណោះ ហើយ​យុវជន​​រង​គ្រោះ ក៏​បាន​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក​គួរ​ឲ្យ​អាសូរ​ក្នុង​គ្រានោះ​តែ​ម្ដង​ទៅ ។ ក្រោយ​ពេល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង ក្រុម​គ្រួសារ​និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​សបាន​ចុះ​ទៅ​កាន់​ទីនោះ ប៉ុន្តែ​មិន​មាន​មធ្យោបាយ​ដើម្បី​ស្វែងរក​សាកសព​ជន​រង​គ្រោះ​ឃើញ​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ថែម​ថា រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ទើប​ស្នើរ​សុំ​ទៅ​កាន់​ក្រុម​រុករក និង​សង្គ្រោះ​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ទៅ​រាវរក ។ ខណៈនោះ​បាន​ប្រើ​ពេល​ជាង​២​ម៉ោង គឺ​ចាប់ពី​វេលា​ម៉ោង​៨ រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​រក​ឃើញ​សព រួច​ស្រង់​ឡើងគោក ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ