សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ តាមបណ្ដាញសង្គមTRUHT SOCIAL កាលពីថ្ងៃទី១៧ សីហា ២ថ្ងៃបន្ទាប់ពីការជួបគ្នាកំពូលរបស់លោកជាមួយសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន នៅអាឡាស្កា បានរៀបរាប់ពីការរីកចម្រើនធំៗជាមួយរុស្ស៊ី ក៏ទោះបីការជួបគ្នានោះមិនអាចមានជំហានទៅមុខ ទាក់ទិននឹងបទឈប់បាញ់គ្នានៅអ៊ុយក្រែនក្ដី។
លោកត្រាំលើកបែបនេះមុនពេលលោកជួបគ្នានៅសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី និងបណ្ដាមេដឹកនាំអឺរ៉ុប។ ចំណែកបេសកជនពិសេសរបស់លោកដូណាល់ត្រាំគឹលោកSTEVE WITKOFFវិញថ្លែងថា រុស្ស៊ីបានធ្វើសម្បទានដែនដីទាក់ទិននឹងតំបន់៥របស់អ៊ុយក្រែន។
តាមទូរទស្សន៍CNNលោកបន្តថា រុស្ស៊ីបានធ្វើសម្បទានមួយចំនួននៅតុចរចាអាឡាស្កា ទាក់ទិននឹងតំំបន់៥នាភាគខាងខាងកើតអ៊ុយក្រែន។ មានការពិភាក្សាសំខាន់មួយពីដូណេតស្ក៍និងពីអ្វីដែលកើតនៅទីនោះ។ យើងបានព្រមព្រៀងគ្នាលើការធានាសន្តិសុខដ៏រឹងមាំ ហើយការធានានោះលោកថាជាវិធានការមួយដែលអាចផ្លាស់ប្ដូរទិន្នន័យ។
រីឯសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនវិញ បានលើកពីឆន្ទៈធ្វើប្លុកមួយនៅជុំវិញប្រធានាធិបតីអ៊ុយក្រែនដោយប្រកាសថា ពួកគេអមដំណើរ លោកហ្សេឡានស្គីទៅកាន់សេតវិមាននាថ្ងៃទី១៨សីហា ដើម្បីជួបជាមួយលោកដូណាល់ត្រាំ។ សេចក្ដីសម្រេចនោះត្រូវបានប្រកាន់យកកាលពីថ្ងៃទី១៧សីហា ប៉ុន្មានម៉ោងមុនវីដេអូខេនហ្វេរេនរបស់ក្រុមចម្រុះស្ម័គ្រចិត្ត ដែលគាំទ្រអ៊ុយក្រែន ក្រោយលទ្ធផលនៃការជួបគ្នារវាងលោកត្រាំនិងលោកពូទីននៅអាឡាសា។
តាមសំណើរបស់អ៊ុយក្រែននិងតាមការអញ្ជើញរបស់លោកត្រាំ មេដឹកនាំអឺរ៉ុប៧រូបជាអ្នកអមដំណើរប្រធានាធិបតីអ៊ុយក្រែន ទៅជួបជាមួយប្រធានាធិបតីអាមេរិក។ ក្នុងចំណោមមេដឹកនាំអឺរ៉ុបទាំងនោះមាន ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោកហ្វ្រីអ៊ីឌ្រីកមេស នាយករដ្ឋមន្ត្រីអង់គ្លេសលោកគៀរស្តាម័រ នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រីហ្ស៊ីអ័រហ្សីយ៉ាមីឡូនី ប្រធានាធិបតីហ្វាំងឡង់លោកអាឡិចសាន់ឌ័រស្ទុប ប្រធានក្រុងប្រឹក្សាអឺរ៉ុបលោកស្រីអ៊ួស៊ូឡាវ៉ុនឌ័រលីយេននិងប្រមុខអូតង់ជនជាតិហូឡង់លោកម៉ាក់រ៉ូត៕
ចែករំលែកព័តមាននេះ