ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ចូល​គាល់​ព្រះមហាក្សត្រ ដើម្បី​គោរព​ទូល​ថ្វាយ​អំពី​វឌ្ឍនភាព​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​បវរ​អធិបតី ​ហ៊ុន​ ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​គោរព​ទូល​ថ្វាយ​អំពី​វឌ្ឍនភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ ។…

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​បវរ​អធិបតី ​ហ៊ុន​ ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ នរោត្តម សីហ​មុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​គោរព​ទូល​ថ្វាយ​អំពី​វឌ្ឍនភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​បវរ​អធិបតី ​ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ​ឆ្នាំ​២០២៥ បាន​លើ​ឡើង​យ៉ាង​ដូច្នេះ​ថា​ ទូលព្រះបង្គំ​ដឹកនាំ​គណ​:​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា ​ព្រះបាទ​ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ព្រះ​បរមរាជវាំង ដើម្បី​គោរព​ទូល​ថ្វាយ​អំពី​វឌ្ឍនភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ឥត​ឈប់​ឈរ​ក្នុង​វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាតិ និង​វិស័យ​សំខាន់​ៗ​ដទៃ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ