ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុ​វត្តបទ​ឈប់​បា.ញ់​របស់​ភាគី​កម្ពុជា​-​ថៃ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​អំណោយផល​ឈាន​ដល់​សន្តិភាព​ប្រក្រតី​ភាព​នៃ​ប្រទេស​ទាំង​ពីរ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូរ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថាន​ការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ពី​មានការ​គោរព​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​ពីរ ដែល​មាន​ភាព​អំណោយផល​ឈាន​ទៅ​រក​សន្តិភាព ​និង​ប្រក្រតី​ភាព​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ ។ ថ្លៃ​ក្នុង​សន្តិ​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូរ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថាន​ការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ពី​មានការ​គោរព​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​ពីរ ដែល​មាន​ភាព​អំណោយផល​ឈាន​ទៅ​រក​សន្តិភាព ​និង​ប្រក្រតី​ភាព​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ ។

ថ្លៃ​ក្នុង​សន្តិ​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែសីហា​ ឆ្នាំ​២០២៥ ​នៅ​ទីស្ដីការគណៈ​រដ្ឋមន្ត្រី​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ​ម៉ា​លី សុជាតា​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​​ថា​ «​ប្រជាពលរដ្ឋ កងទ័ព និង​រាជរដ្ឋាភិបាល​រួបរួម​គ្នា​ជា​ឆ្លង​មួយ ក្នុង​ការ​ការពារ​ទឹកដី​សេចក្តី​ថ្លៃថ្នូរ ​និង​អធិបតេយ្យភាព​របស់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ា​ត់​ច្បាស់លាស់​បំផុត​ ។

អនុ​វត្តបទ​ឈប់​បាញ់​របស់​ភាគី​ទាំង​សងខាង​ និង​ធ្វើ​ឲ្យ​បរិយាកាស​មាន​ភាព​អំណោយផល​ឆ្ពោះទៅ​រក​សន្តិភាព​វិ​ថី​ភាព​ប្រក្រតី​ភាព រវាង​ប្រទេស​ទាំង​ពីរ​ដែល​មិន​ត្រឹម​ជា​អ្វី​គ្រប់​ប្រជាជន​ទាំង​ពីរ​ចង់បាន​នោះ​ទេ​ ។ លើស​ពី​នេះ ​ដែល​ប្រទេស​លើ​ពិភពលោក​ក៏​ចេញ​សារ​សម្ដែង​ការ​សាទរ​ចំពោះ​ការ​អនុ​វត្តបទ​ឈប់​បាញ់​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ» ​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ខណៈ​ដែល​នៅ​តាម​បន្ទាត់​ព្រំដែន​នៅ​ក្នុង​ខេត្តព្រះវិហារ ​ខេត្តកណ្ដាល​ ​និង​ខេត្តបន្ទាយមានជ័យ​ មាន​សភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​កងកម្លាំង​កម្ពុជា​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ ។

យ៉ាងណា​ក្តី ​លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ​នៅ​តែ​ទទូច​ថា ​ទាំង​ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល​នៅ​តែ​ទទូច​ឱ្យ​ថៃ​គោរព​ច្បាប់​ធម្មនុញ្ញ​អន្តរជាតិ​ និង​ធម្មនុញ្ញ​អាស៊ាន​ព្រមទាំង​ឆាប់​រក​គល់​កងទ័ព​កម្ពុជា​ទាំង​ដប់​១៨​រូប ​ដែល​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ​ឆ្នាំ ២០២៥ កន្លង​មក​ ដើម្បី​ឲ្យ​ពួក​គេ​ឆាប់​បាន​មក​ជួប​ក្រុម​គ្រួសារ​តែ​កំពុង​ទន្ទឹងរង់ចាំ​ទាំងថ្ងៃទាំង
យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ