ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៥​នាក់​នាំ​គ្នា​ចុះ​រក​ត្រី ស្រាប់តែ​ល.ង់​បា.ត់​ខ្លួន​ម្នាក់ រក​មិន​ទាន់​ឃើញ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៥​នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​រក​ត្រី​ក្នុង​ដីស្រែ​ជ្រៅ​មួយ​កន្លែង​ បណ្ដាល​ឲ្យ​លង់​បាត់​ខ្លួន​ម្នាក់​រក​មនុស្ស​មិន​ទាន់​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ សីហា​ ឆ្នាំ​២០២៥ នៅចំនុច​ស្រែ​ជម្រៅ​មួយ​កន្លែង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៥​នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​រក​ត្រី​ក្នុង​ដីស្រែ​ជ្រៅ​មួយ​កន្លែង​ បណ្ដាល​ឲ្យ​លង់​បាត់​ខ្លួន​ម្នាក់​រក​មនុស្ស​មិន​ទាន់​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ សីហា​ ឆ្នាំ​២០២៥ នៅចំនុច​ស្រែ​ជម្រៅ​មួយ​កន្លែង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែរ​បាត់​ខ្លួន​មានឈ្មោះ ធី ធា​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​ហា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ មានស្រុក​កំណើត ភូមិ​ស្ពឺ (​ខ​) ឃុំ​ចាន​រ៉ា​(​ក​)​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ចប់​ការងារ​នៅ​វេលា​ម៉ោង​៤​ល្ងាច ជន​រង​គ្រោះ​ជាមួយ​និង​មិត្តភក្តិ​ប្រុស​៤​នាក់​ទៀត បាន​នាំ​គ្នា​មក​នេសាទ​ត្រី​នៅ​ចំនុច​ទៅ​ស្រែ​ជម្រៅ​ខាងលើ ដើម្បី​យក​ត្រី​មក​ទទួលទាន លុះ​ពេល​មក​ដល់ បុរស​៣​នាក់​រួម​ទាំង​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក ចុះ​នែក​បុរស​២​នាក់​ទៀត​អង្គុយ​ចាំ​មើល នៅ​លើគោក ។ ខណៈ​ពេល​ដែល​អ្នក​ទាំង​៣​បាន​ហែល​ទៅ​ដល់​កន្លែង​កើតហេតុ ដែល​ជា​កន្លែង​ជ្រៅ ដើម្បី​រក​ត្រី ក៍​ស្រាប់តែ​បុរស​ជា​ជន​រង​គ្រោះ បាន​ផុតដៃផុតជើង​ស្រែក​អោយ​គេ​ជួយដែរ​ តែ​ពេល​នោះ​មិត្ត​ភ័ក្តិ​ដែល​ទៅ​ជាមួយ​គ្នា​មិន​ហ៊ាន​ជួយ បាន​ហែល​យក​តែ​រួចខ្លួន​ឡើង​មក​លើគោក​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​ដឹង​ថា​ជន​រង​គ្រោះ​លង់ទឹក​ហើយ ក្រុម​មិត្តភក្តិ​បាន​រាយការណ៍​ជូនដំណឹង​ដល់​អ្នក​ផ្ទះ ហើយ​អ្នក​ផ្ទះ​បាន​ត្រឹមតែ​ផ្តល់​ដំណឹង​បន្ត​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

​ក្នុង​​ហេតុការណ៍​ខាងលើនេះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​​​កន្លែងកើតហេតុ និង​បាន​ណែនាំ​ឲ្យ​សាច់ញាតិ​ទាក់ទង​ហៅ​ជំនាញ​ ៩១១ ដើម្បី​ជួយ​​រាវ​រក​ជន​រង​គ្រោះ​ផង​ដែរ ។ ដោយសារ​តែ​មេឃងងឹត​យប់ មិន​អាច​ធ្វើ​អ្វី​បាន ទើប​សាច់ញាតិ​បាន​ត្រឹម​រង​ចាំ​ព្រឹក​ឡើង ទាក់ទង​ផ្នែក​ជំនាញ​អោយ​ជួយ​រុករក​បន្ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ