រាជធានីភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ថៃមកលើកម្ពុជារឿងគ្រាប់មីនគ្រាន់តែជាលេស និងឈ្នាន់បង្កការឈ្លានពាន និងធ្វើសង្គ្រាមជាមួយកម្ពុជាតែប៉ុណ្ណោះ ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់ថៃមកលើកម្ពុជាថា «ប្រើប្រាស់គ្រាប់មីនPMN-2 ថ្មី ក្នុងទឹកដីថៃ» និងសំណល់យុទ្ធភណ្ឌថៃដែលបានប្រើប្រាស់មកលើកម្ពុជានាព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៥៖ «ការចោទប្រកាន់នេះគ្រាន់តែជាលេស និងឈ្នាន់បង្កការឈ្លានពាន និងធ្វើសង្គ្រាមជាមួយកម្ពុជា! » ។
ឯកឧត្តមលើកឡើងថា ដោយឡែក ចំពោះផលប៉ះពាលទាំងចំពោះមុខ និងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃបានប្រើប្រាស់ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជារួមមាន៖

១. គ្រាប់បែកទម្លាក់ពីយន្តហោះធន់ធ្ងន់ដូចជាMK-82 និងMK-84 តាមរយ:យន្តហោះF-16និង Gripen
២. គ្រាប់បែកចង្កោមបាញ់ពីគ្រាប់ផ្លោង១៥៥មម ប្រភេទM46និងM84
៣. គ្រាប់ផ្សែងពុលនិងចំហេះ បាញ់តាមយន្តហោះ ដ្រូន និងគ្រាប់កាំភ្លើងផ្លោង១៥៥មម គ្រាប់ផ្លោងមួយចំនួន មានប្រភេទWhite sposphorus (WP)
៤. គ្រាប់មិនទាន់ផ្ទុះទូទៅ
ឯកឧត្តមបានបន្ថែមថា ផលប៉ះពាល់ទាំងប៉ះពាល់ទៅលើទីតាំង ភូមិឋានប្រជាជន តំបន់ព្រំដែន និងប្រាសាទទាំងឡាយដូចជាប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ៕
ចែករំលែកព័តមាននេះ