ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ផ្ទៃពោះ​២​ខែ​ដំបូង អ្នក​ម្តាយ​គួរតែ​ប៉ូវ​អ្វី​ទៅ?

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​ម្តាយ​គួរតែ​ពិសារ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​២​ខែ​ដំបូង​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​រយៈពេល​២​ខែ​ដំបូង អ្នក​ម្តាយ​គួរតែ​បន្ថែម​វីតាមីន​សេ និង​B6 ព្រោះ​ក្នុង​២​ខែ​នេះ អ្នក​ម្តាយ​អាច​ងាយ​នឹង​ចេញ​ឈាម​តាម​អញ្ចាញធ្មេញ​ណាស់ ហើយ​វីតាមីន​សេ​នេះ​អាច​ជួយ​សម្រួល​ដល់​អាកា​រៈ​នេះ​បាន ថែម​ទាំង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​ផង​ដែរ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​ម្តាយ​គួរតែ​ពិសារ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​២​ខែ​ដំបូង​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​រយៈពេល​២​ខែ​ដំបូង អ្នក​ម្តាយ​គួរតែ​បន្ថែម​វីតាមីន​សេ និង​B6 ព្រោះ​ក្នុង​២​ខែ​នេះ អ្នក​ម្តាយ​អាច​ងាយ​នឹង​ចេញ​ឈាម​តាម​អញ្ចាញធ្មេញ​ណាស់ ហើយ​វីតាមីន​សេ​នេះ​អាច​ជួយ​សម្រួល​ដល់​អាកា​រៈ​នេះ​បាន ថែម​ទាំង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​ផង​ដែរ​។ ដូចនេះ អ្នក​អាច​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​ផ្ទក​វីតាមីន​នេះ​បាន ដូច​ជា ផ្កា​ខាត់ណា ក្រូច ឬ​ប៉េងប៉ោះ​ជាដើម​។

អាហារ​ដែល​មាន​ផ្ទុក​វីតាមីន B6 មាន​ដូច​ជា ថ្លើម​សត្វ ឬ​ចេក​ជាដើម​។ អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ក្នុង​២​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​អាច​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ