ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​ និង​សាខា​កាក​បាទ​ក្រហម​ត្រួត​ពិនិត្យ​ការ​ជួស​ជុល​លំនៅ​ឋាន​លោក​យាយ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ប្រាក់​ សោ​ភ័ណ្ឌ​ នាយក​សាខា​កាក​បាទ​ក្រហម​ខេត្ត​រួម​​ដំណើរ​ដោយ​លោក​ស្រី​សាត​ ស៊ុន​លី​ អនុ​សាខា​កាក​បាទ​ក្រហម​ស្រុក​រលា​ប្អៀរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា បាន​អញ្ជើញ​ទៅ​​ត្រួត​ពិនិត្យ​មើល​ការ​ជួស​ជុល​ផ្ទះ​របស់​លោក​យាយ​ សួស ថន អាយុ​៨៥​ឆ្នាំ​ដែល​កំពុង​រស់​យ៉ាង​វេទនា​​មាន​ជំងឺ​ប្រចាំ​កាយ​ជា​

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ប្រាក់​ សោ​ភ័ណ្ឌ​ នាយក​សាខា​កាក​បាទ​ក្រហម​ខេត្ត​រួម​​ដំណើរ​ដោយ​លោក​ស្រី​សាត​ ស៊ុន​លី​ អនុ​សាខា​កាក​បាទ​ក្រហម​ស្រុក​រលា​ប្អៀរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា បាន​អញ្ជើញ​ទៅ​​ត្រួត​ពិនិត្យ​មើល​ការ​ជួស​ជុល​ផ្ទះ​របស់​លោក​យាយ​ សួស ថន អាយុ​៨៥​ឆ្នាំ​ដែល​កំពុង​រស់​យ៉ាង​វេទនា​​មាន​ជំងឺ​ប្រចាំ​កាយ​ជា​មួយ​ប្អូន​ស្រី​សួស ធឿង អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​។

លោក​ប្រាក់​ សោ​ភ័ណ្ឌ មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​លោក​យាយ​២នាក់​បង​ប្អូន​ដែល​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​កន្លង​មក​​ទើប​លោក​បណ្ឌិត​ទូច ម៉ារីម ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​ខេត្ត​ និង​លោក​អ៊ុន សំអុល ប្រធាន​គណៈ​កម្មា​ធិការ​សា​ខា​កាក​បាទ​ក្រហម​​ខេត្ត​បាន​ណែ​នាំ​ដល់​សាខា​កាក​បាទ​ក្រហម​ខេត្ត​ក៏​ដូច​ជា​អនុ​សាខា​កាក​បាទ​ក្រហម​ស្រុក​រលា​ប្អៀរ​ឱ្យ​​ជួយ​ជួស​ជុល​ផ្ទះ​លោក​យាយ​ទាំង​ពីរ​នាក់​ដែល​ដំបូល​ធ្លុះ​ធ្លាយ​ ជញ្ជាំង​ទទេ ពេល​ភ្លៀងរក​កន្លែង​ជ្រក​គ្មាន។ ក្រោយ​ការ​ជួស​ជុល​ហើយបាន​​ជួយ​​តរាន​ហាល​មក​មុខ​ផ្ទះ​បន្ថែម​ប្រហែល​១,៥០​ម៉ែត្រ​សម្រាប់​លោក​យាយ​ទាំង​ពីរ​។​ ហើយ​ការ​ចំណាយ​ជួសជុល​ និង​ធ្វើ​រាន​ហាល​បន្ថែម​នេះគឺ​អនុ​សា​ខា​កាក​បាទ​ក្រហម​ស្រុក​រលា​ប្អៀរ​ជា​អ្នក​ចេញ​ទាំង​អស់​។

លោក​​បន្ថែម​ថា ក្រោយ​ពី​​ធ្វើ និង​ជួស​ជុល​ផ្ទះ​នេះ​រួច​រាល់​ហើយ លោក​សន្យា​នឹង​ជួយ​ធ្វើ​អណ្តូង​ទឹក​ស្នប់​មួយ​គ្រឿង​ជូន​លោក​យាយទាំង​ពីរ​នាក់​ទៀត​ផង​ ។ ក្រៅ​ពី​នឹង​លៃ​លក​មុខ​របរ​សម​ស្រប​ណា​មួយ​ជូន​លោក​យាយ​សួស ធឿន ជា​ប្អូន​សម្រាប់​ចិញ្ចឹម​ជីវិត​ និង​បង​ស្រី​សួស ថន ។ នេះ​គ្រាន់​តែ​ជា​ការ​ជួស​ជុល​ផ្ទះ​ឱ្យ​នៅ​បណ្តោះ​អាសន្ន​ទេ តាម​គោល​ការណ៍​កាក​បាទ​ក្រហម​នឹង​ជួយ​ធ្វើ​ផ្ទះ​មួយខ្នង​ធំ​ឱ្យ​សម​រម្យ​ និង​រឹង​មាំ​ល្អ​ជាង​នេះ​ទៀត​ ដែល​នឹង​ចាប់​ផ្តើម​សាង​សង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ជាមួយគ្នា​នេះ​កោះ​សន្តិ​ភាព​បាន​ទទួល​ប្រាក់​អំណោយ​ចំនួន​៤០​ដុល្លារ​ និង​៥​ពាន់​រៀល​ប្រគល់​ដល់​លោក​យាយ​ពី​អាជីវករ​នៅ​ផ្សារ​បឹង​កេង​កង​ មាន​១-ឈ្មោះ​ច័ន្ធ​ មន្នី លក់​ទូរ​ស័ព្ទ​ដៃ, ២-ជាង​ ពៅ ជួសជុល​ទូរ​ស័ព្ទ​ និង​៣-ឈ្មោះ​នេត សុជាតិ​ ជួស​ជុល​ទូរ​ស័ព្ទ​៕