ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អឺរ៉ុប​នឹង​អម​ដំណើរ​ហ្សេឡិនស្គី​ទៅ​អាមេរិកដើម្បី​ពិភាក្សា​អំពី​ការ​បញ្ចប់​សង្គ្រាម

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នឹង​រួម​ដំណើរ​ជា​មួយ​លោក​ហ្សេឡិនស្គី​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួប​លោក​ត្រាំ​ និង​ដើម្បី​ជួយ​ជ្រោម​ជ្រែង​គាត់​ (ហ្សេ​ឡិន​ស្គី) នៅ​ក្នុង​ស្ថាន​ភាព​ដែល​អាមេរិក​កំពុង​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​ប្រញាប់​។ នៅ​ក្នុង​ចំណោម​ថ្នាក់ដឹក​នាំ​ទាំង​នោះ​មាន​អាល្លឺម៉ង់ បារាំង អង់គ្លេស​ អ៊ីតាលី និង​ហ្វាំង​ឡង់​។ល។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នឹង​រួម​ដំណើរ​ជា​មួយ​លោក​ហ្សេឡិនស្គី​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួប​លោក​ត្រាំ​ និង​ដើម្បី​ជួយ​ជ្រោម​ជ្រែង​គាត់​ (ហ្សេ​ឡិន​ស្គី) នៅ​ក្នុង​ស្ថាន​ភាព​ដែល​អាមេរិក​កំពុង​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​ប្រញាប់​។ នៅ​ក្នុង​ចំណោម​ថ្នាក់ដឹក​នាំ​ទាំង​នោះ​មាន​អាល្លឺម៉ង់ បារាំង អង់គ្លេស​ អ៊ីតាលី និង​ហ្វាំង​ឡង់​។ល។​ អាល្លឺ​ម៉ង់​បញ្ជាក់​ច្បាស់​ៗ​ថា​ខ្លួន​នៅ​តែ​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ជា​និច្ច​ទោះ​បី​ប្រទេស​ដទៃ​អាច​នឹង​ដោះ​ដៃ​ចេញ​ក៏​ដោយ​។

មួយ​ថ្ងៃ​មុន​ពេល​ជួប​លោក​ត្រាំ​ ​ថ្នាក់​ដឹក​នាំ​​អាល្លឺម៉ង់​​រួម​ជា​មួយ​​​បារាំង​ និង​អង់​គ្លេស​បាន​រៀប​ចំ​កិច្ច​ជំនួប​ពិសេស​មួយ​ដើម្បី​ពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែន​។ ពួក​គេ​សង្ឃឹម​ថា​ចំណុច​សំខាន់​មួយ​គឺ​ការ​ធានា​សន្តិ​សុខ​ជាតិ​សម្រាប់​អ៊ុយ​​ក្រែន​នឹង​រំលេច​ឱ្យ​ឃើញ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​​។ ​ពួក​គេ​ចង់​ឃើញ​អាមេរិក​​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​​​ធានា​​សន្តិ​សុខ​ជាតិ​របស់​អ៊ុយ​ក្រែន​​​។​

​ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ និង​លោក​ពូទីន​បាន​ពិភាក្សា​អំពី​​លទ្ធ​ភាព​ដែល​រុស្ស៊ី​អាច​នឹង​កាត់​ឆ្វៀល​ដី​របស់​ខ្លួន​មួយ​ចំណែក​​ណា​មួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​ដូរ​គ្នា​ជា​មួយ​អ៊ុយ​ក្រែន​វិញ​។ បើ​ពិនិត្យ​មើល​ត្រួស​ៗ ​ការ​ទាម​ទារ​របស់​លោក​ពូទីន​ត្រង់​ចំណុច​ខ្លះ​អ៊ុយ​ក្រែន​ពិបាក​ទទួល​យក​ជា​ទី​បំផុត​។

​មូល​ហេតុ​ដែល​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ចង់​អម​ដំណើរ​លោ​កហ្សេឡិនស្គី​ទៅ​​វ៉ាស៊ីនតោន​ព្រោះ​មិន​ចង់​ឃើញ​ការ​ជជែក​គ្នា​តឹង​សរ​សៃ​ក​រវាង​លោក​ត្រាំ និង​លោក​ហ្សេឡិនស្គី​​កើត​មាន​ជា​ថ្មីទេ​។ ​​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡីយឹន ក៏​​​អម​ដំណើរ​លោក​ហ្សេ​ឡិនស្គី​ទៅ​វ៉ាស៊ីន​តោន​ផង​ដែរ​។ រដ្ឋាភិបាល​អាល្លឺ​ម៉ង់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​កិច្ច​ពិភាក្សា​គ្នា​លើក​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការ​ធានា​សន្តិ​សុខ​ជាតិ, បញ្ហា​បូរណ​ភាព​ទឹក​ដី​ និង​ការ​​គាំទ្រ​អ៊ុយ​ក្រែន​ដើម្បី​តស៊ូ​នៅ​ក្នុង​សង្គ្រាម។

លោក​ត្រាំ​ថ្លែង​ថា​អ៊ុយ​ក្រែន​គួរ​តែ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​ព្រោះ​ច្បាំង​មិន​ឈ្នះ​គេ​ទេ​ រុស្ស៊ី​ជា​មហា​អំណាច​ដែល​ធំជាង​អ៊ុយ​ក្រែន​ឆ្ងាយ​ណាស់​។ ក្រោយ​កិច្ច​​ជំនួប​កំពូល​នៅ​អាឡាស់​ស្កា លោក​ត្រាំ​បាន​ទូរ​ស័ព្ទ​ទៅ​លោក​ហ្សេឡិន​ស្គី និង​ជម្រាប​ជូន​គាត់​ថា​លោក​ពូទីន​សន្យា​ផ្អាក​យុទ្ធ​នា​ការ​យោធា​នៅ​លើ​ទី​តាំង​ដែល​យោធា​របស់​គាត់​កំពុង​ឈរ​ជើង​។ ប៉ុន្តែ​អ៊ុយ​ក្រែន​ត្រូវ​​តែ​យល់​ព្រម​ប្រគល់​តំបន់​ដូញែត​ទាំង​​មូល​ទៅ​ឱ្យ​រុស្ស៊ី​។ នេះ​ជា​តំបន់​ឧស្សាហ​កម្ម​ដែល​រុស្ស៊ី​​ចិញ្ចឹម​ចិត្ត​ចង់​បាន​ជា​យូរ​មក​ហើយ​​។

បន្ទាប់​ពី​ឮ​ដូច្នេះ លោក​ហ្សេឡិនស្គី​ប្រកែក​យ៉ាង​ដាច់​អហង្ការ​​។ សព្វ​ថ្ងៃ​នេះ កង​ទ័ព​រុស្ស៊ី​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​ប្រហែល​​២០%​។ ក្នុង​នោះ ពួក​គេ​កាន់​កាប់​តំបន់​ដូញែត​៧៥%​។ តាម​មើល​ទៅ​ លោក​ពូទីន​នៅ​តែ​មិន​បោះ​បង់​ចោល​ការ​ទាម​ទារ​របស់​គាត់​នោះ​ទេ​។ គាត់​ថែម​ទាំង​ព្រមាន​ទុក​ជា​មុន​ថា​អ៊ុយ​ក្រែន និង​អឺរ៉ុប​មិន​គួរ​យក​ជើង​រា​ទឹក​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ