ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានថៃឯកសណ្ឋានប៉ារ៉ា និងឈុតខ្មៅប្រមាណ៥០ទៅ ៦០នាក់ មកដាក់ស្បៃខ្មៅ និងកាមេរ៉ា នៅស្រុកអូរជ្រៅ

2 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ទាហាន​ថៃ​ឯកសណ្ឋាន​ប៉ា​រ៉ា និង​ឈុត​ខ្មៅ​ប្រមាណ​៥០​ទៅ​៦០​នាក់​មក​ដាក់​ស្បៃ​ខ្មៅ និង​កាមេរ៉ា នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​នៅ​ច្រក​តំបន់​៥​ស្ថិត​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់…

បន្ទាយ​មាន​ជ័យ ៖ ទាហាន​ថៃ​ឯកសណ្ឋាន​ប៉ា​រ៉ា និង​ឈុត​ខ្មៅ​ប្រមាណ​៥០​ទៅ​៦០​នាក់​មក​ដាក់​ស្បៃ​ខ្មៅ និង​កាមេរ៉ា នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​នៅ​ច្រក​តំបន់​៥​ស្ថិត​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

លោក កែវ ដា​រ៉ា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ថា ៖ ទាហាន​ថៃ​ប្រមាណ​៥០​ទៅ​៦០​នាក់ មាន​ឯកសណ្ឋាន​ប៉ា​រ៉ា និង​ឈុត​ខ្មៅ​ប្រដាប់​ដោយ​អាវុធ​ស្ទើ​គ្រប់​ដៃ បាន​បម្រុង​ដាក់​ស្បៃ​ខ្មៅ និង​កាមេរ៉ា​ជាប់​របង​លួស​បន្លា ត្រូវ​បាន​ប្រជាពលរដ្ឋ​មិន​តិច​ជាង​១០០​នាក់ នាំ​គ្នា​ស្រែ​កថា អាចោរ​សៀម​ឈ្លា​ន​ទឹកដី​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ប្រជាពលរដ្ឋ​ស្រែក​ជេរ ទើប​ទាហាន​ថៃ​ថយ​ដាក់​ស្បៃ​ខ្មៅ​ប្រមាណ​២០​ម៉ែត្រ​ពីរ​បង​លួស​បន្លា ហើយ​ដាក់​កាមេរ៉ា​ចំនួន​២​គ្រឿង លើ​បង្គោល​ដែក​២​ដើម ដែល​តម្រង់​កាមេរ៉ា​មក​ចំណុច​ដាក់​លួស​បន្លា និង​កង់​ឡាន បិតផ្លូវ​ចេញ​.​ចូល ដែល​ដាក់​ស្បៃ​ខ្មៅ​កាត់​ផ្លូវ​ជិត​១០០​ម៉ែត្រ ។

លោក កែវ ដា​រ៉ា​រស្មី បាន​បញ្ជាក់​ថា ៖ ទាហាន​ថៃ​នៅ​តែ​បន្ត​គ​ឃ្លឺ​ន អស់ពី​ដាក់​លួស​បន្លា​ហ៊ុម​ព័ទ្ធ​ផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នង​ផ្ទះ​ហើយ មក​ដោយ​ដាក់​ស្បៃ​ខ្មៅ​បិត​បាំង និង​កាមេរ៉ា​រំលោភ​បំពាន​អធិបតេយ្យភាព​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ