ខេត្តឧត្តរមានជ័យ ៖ យោធាថៃបានទម្លាក់គ្រាប់បែក កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឲ្យផ្ទះសម្បែងរបស់វីរកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ គឺលោក ង៉ាន់ ចាន់ដា រងការខូចខាតស្ទើរតែទាំងស្រុង ។ នេះបើតាមវីដេអូដែលទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាមុននេះ ។

ទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់នេះ មិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ ដោយសារតែសមាជិកគ្រួសារត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព មុនការផ្ទុះអាវុធកើតឡើង ។

ដោយឡែក ក្នុងហេតុការណ៍ស្រដៀងគ្នានេះដែរ លោកស្រី ក្រឹម យួន រស់នៅភូមិសែនមនោរម្យ១ ឃុំសំបុកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏បានរងការបំផ្លិចបំផ្លាញផ្ទះសម្បែងទាំងស្រុងផងដែរ ។ លោកស្រី បានអំពាវនាវសុំឲ្យមានការជួយសាងសង់ផ្ទះថ្មីឡើងវិញ ដើម្បីឲ្យមានទីជម្រកសមរម្យសម្រាប់រស់នៅ៕


ចែករំលែកព័តមាននេះ