ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម់ាំក់ ៖ ថៃយកគ្រា.ប់មីន PMN-2 មកបង្ហាញប្រតិភូបរទេស ដោយចោទកងទ័ពកម្ពុជាដាក់នោះ គឺជាគ្រា.ប់មីនសម្តែង

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​គូស​ញ្ជា​ក់ថា ភាគី​ថៃ​យក​គ្រាប់​មីន PMN-2…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​គូស​ញ្ជា​ក់ថា ភាគី​ថៃ​យក​គ្រាប់​មីន PMN-2 មក​បង្ហាញ​ប្រតិភូ​បរទេស​ដោយ​ចោទ​ថា កងទ័ព​កម្ពុជា​ដាក់​ក្នុង​ដី​ថៃ​នោះ គឺជា​គ្រាប់​មីន​យក​មក​សម្តែង ព្រោះ​មិន​ទាន់​ដក​គន្លឹះ​សុវត្ថិភាព ដើម្បី​បង្ក​ផ្ទុះ​ឡើយ ។

តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៦ សីហា ឯកឧត្តម​អគ្គនាយក បាន​គូសបញ្ជាក់​ថា «​គ្រាន់តែ​ចង់​ជម្រាប​ជូន​អំពី​គ្រាប់​មីន PMN-2 សម្ដែង និង​គ្រាប់​មីន PMN-2 ដាក់​សម្រាប់​ជាន់​ផ្ទុះ​វា​ខុស​គ្នា​ទាំងស្រុង គ្រាប់​មីន PMN-2 ដែល​ថៃ ដាក់​បង្ហាញ​នៅ​លើ​តុ​ដែល​ពន្យល់​ថា រក​ឃើញ​ពី​ក្នុង​ដី និង​ចោទ​ថា កងទ័ព​កម្ពុជា​ដាក់​ក្នុង​ដី​ថៃ​នោះ ជា​គ្រាប់​មីន​ទាំងអស់​មិន​ទាន់​ដក​គន្លឹះ​សុវត្ថិភាព ដើម្បី​បង្ក​ផ្ទុះ​ឡើយ​»​។

ឧត្តម​បាន​បន្ដ​ថា តាម​ធម្មតា និង​បច្ចេកទេស​ប្រ​សិន​ការ​ដាក់​មីន ដើម្បី​ឱ្យ​សត្រូវ​ជាន់​ផ្ទុះ ត្រូវ​តែ​ដក​គន្លឹះ​សុវត្ថិភាព​ចេញ​ហើយ បើ​មិន​ដក គឺ​ជាន់​មិន​ផ្ទុះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ