រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនាមុននេះថា ៖ កម្ពុជាបានបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែតលើកកម្ពស់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ ដូចទៅនឹងប្រទេសធំៗនានា ក្នុងការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ យើងបានធ្វើការបញ្ជូនកម្លាំង សរុបទាំងអស់បានចំនួន៩១៩៩ នាក់ នៅក្នុងបណ្តាប្រទេសជាច្រើនមានដូចជា ៖ ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី ប្រទេសឆាដ ប្រទេសលីបង់ ប្រទេសសាយព្រើស ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសយេម៉ែន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងនោះដែរ បេសកកម្មនៅសាធារណរដ្ឋស៊ីរី សាធារណរដ្ឋឆាដ សាធារណរដ្ឋសាយព្រើស និងសាធារណរដ្ឋយេម៉ែន ត្រូវបានបញ្ចប់ជាស្ថាពរ ។

ជាមួយនឹងមោទនភាពនេះ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប់ចំណាត់ថ្នាក់លេខរៀងទី២៧ ក្នុងចំណោម១១៩ប្រទេស ដែលបានលះបង់កងម្លាំងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងឈរលំដាប់លេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន ៕

ចែករំលែកព័តមាននេះ