ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រូវ​ជិត៣០០​ហិ​កតាមាន​សភាព​ក្រៀម​ស្វិត ត្រូវបានអន្តរាគមន៍បូមទឹក​ជួយសង្គ្រោះ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បន្ទាប់​ពី​មានកូន​រដូវប្រាំង​ចាប់ពី​ចុងខែ​កក្កដា ដល់​ដើមខែ​សីហា ឆ្នាំ​២០២៥ ធ្វើ​ឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​ហិ​កតា ត្រូវការ​ទឹក​សង្គ្រោះ​បន្ទាន់ ក៏​ព្រោះតែ​ស្រូវ​មាន​សភាព​ក្រៀម​ស្វិត​បណ្តើរ​ៗ​ហើយ​។ ជាក់ស្តែង​កាលពី​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា…

ខេត្តកំពង់ស្ពឺ​៖ បន្ទាប់​ពី​មានកូន​រដូវប្រាំង​ចាប់ពី​ចុងខែ​កក្កដា ដល់​ដើមខែ​សីហា ឆ្នាំ​២០២៥ ធ្វើ​ឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​ហិ​កតា ត្រូវការ​ទឹក​សង្គ្រោះ​បន្ទាន់ ក៏​ព្រោះតែ​ស្រូវ​មាន​សភាព​ក្រៀម​ស្វិត​បណ្តើរ​ៗ​ហើយ​។

ជាក់ស្តែង​កាលពី​ព្រឹក ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្នុង​នាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​ទឹក​សង្គ្រោះ​ស្រូវ​ប្រជា​កសិករ​ប្រមាណ​ជិត ៣០០​ហិ​កតា ស្ថិត​ក្នុង​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង នៃ​ខេត្តកំពង់ស្ពឺ​។

លោក អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​កិច្ច​អន្តរាគមន៍ ក្រុមការងារ​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រើប្រាស់​គ្រឿងចក្រ​ដើម្បី​សម្រួល​ផ្លូវទឹក និង​ប្រើ​ម៉ាស៊ីនបូមទឹក​ចល័ត​កម្លាំង ៦៥​សេស បូម​បញ្ជូន​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត និង​ពី​ប្រឡាយ​មេ​រលាំង​ជ្រៃ បញ្ជូន​ទៅ​កាន់​កន្លែង​ដែល​មាន​តម្រូវការ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​បញ្ជាក់​ថា ក្រុមការងារ បាន​និង​កំពុង​អន្តរាគមន៍​សង្គ្រោះ​ស្រូវ ដែល​ប្រឈម​ការ​ខ្វះខាត​ទឹក ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​អាច​សង្គ្រោះ​ស្រូវ​ដែល​រង​ការ​គំរាមកំហែង​ពី​ការ​ខ្វះខាត​ទឹក ក្នុង​កូន​រដូវប្រាំង​នេះ​។

លោក អនុរដ្ឋលេខាធិការ បាន​បញ្ជាក់​បន្ថែម​ពី​ការ​តាមដាន​ដោយ​យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម លើ​កា​រវិ​វត្ត​នៃ​គំរូ​អាកាសធាតុ ដើម្បី​មាន​វិធានការ និង​ត្រៀមលក្ខណៈ​សម្រាប់​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ព្រមទាំង​បាន​ពាំនាំ​នូវ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ការ​ជំរុញ​ឱ្យ​បងប្អូន​ប្រជា​កសិករ​បន្ត​កិច្ចសហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​រាជធានី​-​ខេត្ត​នីមួយ​ៗ និង​ត្រូវ​អនុវត្ត​ការងារ​ស្រោចស្រព​ទៅ​តាម​កាលវិភាគ​នៃ​បែងចែក​ទឹក ដើម្បី​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ទឹក​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ