ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់១.៨ លានដុល្លារដល់តំបន់ព្រំដែនកម្ពុជា-ថៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចំនួនប្រមាណ ១,៨ លានដុល្លារអាមេរិក ថ្ងៃទី១៥ សីហា ២០២៥…
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចំនួនប្រមាណ ១,៨ លានដុល្លារអាមេរិក ថ្ងៃទី១៥ សីហា ២០២៥…
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចំនួនប្រមាណ ១,៨ លានដុល្លារអាមេរិក ថ្ងៃទី១៥ សីហា ២០២៥ ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាមុននេះ ។
ជំនួយនេះ នឹងអនុវត្តតាមរយៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ដោយផ្តោតលើការចែកចាយសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរងគ្រោះ ។
រដ្ឋាភិបាលជប៉ុន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះ កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ និងសង្ឃឹមថា នឹងមានសន្តិភាពឡើងវិញឆាប់ៗ ខណៈដែលនឹងបន្តខិតខំ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី និងអនុព័ន្ធយោធា វរសេនីយឯក ហារ៉ា តាកាស៊ី បានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែន និងមានការគ្រាំគ្រាចិត្តយ៉ាងខ្លាំងចំពោះទំហំនៃការខូចខាត ។
រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។
ខ្លួនខ្ញុំផ្ទាល់ និងវរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ