ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ដុត​សំរាម​រួច​ចូល​ទៅ​ដេក​ ឆេះ​រាលដាល​កន្លែង​ប៉ះ​កង់​រថយន្ត​ស្ទើរ​គ្មាន​សល់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប៉ះ​កង់​រថយន្ត​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​ ​​បន្ទាប់ពី​​ម្ចាស់ផ្ទះ​ដុត​សំរាម ​រួច​ចូល​ទៅ​ដេក​ក្នុងផ្ទះ ​ធ្វើ​ឲ្យ​ឆេះ​រាលដាល​ដល់​កង់​រថយន្ត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៤​ សីហា​ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ មានករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប៉ះ​កង់​រថយន្ត​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​ ​​បន្ទាប់ពី​​ម្ចាស់ផ្ទះ​ដុត​សំរាម ​រួច​ចូល​ទៅ​ដេក​ក្នុងផ្ទះ ​ធ្វើ​ឲ្យ​ឆេះ​រាលដាល​ដល់​កង់​រថយន្ត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៤​ សីហា​ឆ្នាំ ២០២៥ នៅ​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ
កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ទៅ​ដុត​សំរាម​ចោល​នៅ​ក្បែរ​កង់​ឡាន​ រួច​គាត់​ក៏​ចូល​ទៅ​សម្រាក​នៅ​ខាងក្នុង​ផ្ទះ ​ក្រោយមក​ស្រាប់តែ​អណ្តាតភ្លើង​ឆេះ​រាលដាល​ខ្លាំង​ទៅ​ៗ ហើយ​បន្ត​ឆេះ​រាលដាល​ទៅ​លើ​កង់​រថយន្ត​នៅ​ក្បែរ​នោះ​យ៉ាង​សន្ធោសន្ធៅ ។ ពេល​នោះ​ដែរ​ក៏​មាន​បង​ប្អូ​ប្រជាពលរដ្ឋ​នៅ​ក្បែ​ឃើញ​ហេតុការណ៍​ខាងលើ​ក៏​រត់​ទៅ​ស្រែកហៅ​ម្ចាស់ផ្ទះ​រួច​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បន្ទាន់ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង​មក​ជួយ​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពន្លត់​ចប់​ឃើញ​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​រថយន្ត​ទឹក​អស់​ជា​ច្រើន​គ្រឿង​ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ក្នុង​នោះ​ដែរ​មិន​មាន​អ្នក​ស្លាប់​និង​របួស​នោះ​ទេ គឺ​ខូចខាត​តែ​សម្ភា​រះ​មួយ​ចំនួន​តែ​ប៉​ណ្ណោះ ចំណែក​បុរស​ជា​ម្ចាស់ផ្ទះ សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ