ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​៖​ថៃ​កំពុង​រំលោ.ភ​លើ​ស្មារតី​នៃMOU ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​បាន​គូសបញ្ជាក់​ថា ថៃ​ធ្វើ​សកម្មភាព​រំលោភ​លើ​ស្មារតី​នៃ MOU ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ព្រំដែន​គោក…

រាជធានី​ភ្នំពេញ ​៖​ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​បាន​គូសបញ្ជាក់​ថា ថៃ​ធ្វើ​សកម្មភាព​រំលោភ​លើ​ស្មារតី​នៃ MOU ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ព្រំដែន​គោក (JB C) ព្រមទាំង​បំផ្លាញ​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ពេល​កន្លង​មក​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា (JBC) នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​ដាច់អហង្ការ ចំពោះ​សក ម្ម​ភាព​រំលោភ​បំពាន​របស់​យោធា​ថៃ ដូច​ខាងក្រោម​៖ ១-នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ យោធា​ថៃ​បាន​រាយ​បន្លា​លួស សំណាញ់ រនាំង និង​ដាក់ កង់​ឡាន នៅ​កំណាត់​ខ្សែ​ព្រំ ដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 46-47 ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

២-​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ យោធា​ថៃ​បាន រាយ​បន្លា​លួស សំណាញ់ រនាំង និង ដាក់​កង់​ឡាន នៅ​កំណាត់​ខ្សែ​ព្រំដែន ចន្លោះ​ប​ង្គោ ល​ព្រំដែន​លេខ 42-43 ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

៣-​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ យោធា​ថៃ​បាន​ប៉ុនប៉ង​ធ្វើ សកម្មភាព​រាយ​បន្លា​លួស សំណាញ់ រនាំង និង​ដាក់​កង់​ឡាន នៅ​បរិវេណ​ច្រក​ទ្វារ​ព្រំ ដែន​បឹង​ត្រកួន នៅ​កំណាត់ ខ្សែ​ព្រំដែន ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ និង​ភូមិ​ថ្នល់បំបែក ឃុំ​គោក​រមៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ដោយ​ឃើញ​មាន​វត្តមាន​ប្រជាពលរដ្ឋ និង​កងកម្លាំង​កម្ពុជា ព្រមទាំង អនុព័ន្ធយោធា​បរទេស​ចុះ​សង្កេតការណ៍​នៅ​តំបន់​នេះ យោធា​ថៃ​ក៏​សម្រេច​បញ្ឈប់ សកម្មភាព និង ដកថយ​ត្រឡប់​ទៅ​វិញ​។

ប្រភព​បាន​បញ្ជាក់​ថា​៖​សកម្មភាព​ទន្ទ្រាន​កាន់កាប់​យក​ដី ជា​ឯកតោភាគី​របស់​យោធា​ថៃ តាម​រយៈ​ការ​រាយ​បន្លា​លួស សំណាញ់ រនាំង និង​ដាក់​កង់​ឡាន នៅ​កំណាត់​ខ្សែ​ព្រំ​ដែ ន​ខាងលើ​នេះ គឺជា​សកម្មភាព​រំលោភ​លើ​ស្មារតី​នៃ MOU ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស​រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ព្រំដែន​គោក (JBC) ព្រមទាំង​បំផ្លាញ​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ពេល​កន្លង​មក និង​ដំណើរការ នៃ​ការ​ចរចា​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ថ្មី​ម្តងទៀត គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា (JBC) សូម​ធ្វើការ​តវ៉ា​ប្រឆាំង ដាច់អហង្ការ ចំពោះ​សកម្មភាព​រំលោភ​បំពាន​របស់​យោធា​ថៃ និង​ទាមទារ​ឱ្យ​រុះរើ​ជា​បន្ទាន់​នូ វ​បន្លា​លួស សំណាញ់ និង​កង់​ឡាន ព្រមទាំង​បាត់​វិធានការ​ទប់ស្កាត់​កុំឱ្យ​កើត​មាន​សកម្មភាព រំលោភ​បំពាន​បែប​នេះ តទៅ​ទៀត នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ