ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វីរកងទ័ពខ្មែរ ចុះល្បាតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

12 ម៉ោង មុន

ខេត្តកំពត៖ ​វីរកងទ័ពខ្មែរ ដើរល្បាតត្រួតពិនិត្យបង្គោលសីមា និងក្ដាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម​ ​ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ រាល់បទល្មើសផ្សេងៗ ​ ស្ថិតនៅ ភូមិថ្កូវ…

ខេត្តកំពត៖ ​វីរកងទ័ពខ្មែរ ដើរល្បាតត្រួតពិនិត្យបង្គោលសីមា និងក្ដាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម​ ​ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ រាល់បទល្មើសផ្សេងៗ ​ ស្ថិតនៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមការចុះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា
កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២៥ លោកអនុសេនីយ៍ឯក លីវ លី មេបញ្ជាការកងអនុសេនាធំទី១ បានដឹកនាំកម្លាំង ដើរល្បាតត្រួតពិនិត្យបង្គោលសីមា និងក្ដាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលសីមា លេខ៣១៣ រហូតដល់ បង្គោលលេខ៣១៤ ស្ថិតនៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (ព្រំដែន កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងដូចជា ការលួចឆ្លងដែនខុសច្បាប់ ឬការលួចនាំចេញនាំចូលនូវផលិតផលខុសច្បាប់ ការជួញដូរផ្សេងៗ និងករណីខុសច្បាប់ជាច្រើនទៀត ។

ការបំពេញកតាព្វកិច្ចដើរល្បាតតាមព្រំដែន ជាពិសេសដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់កម្ពុជាយើង និងធ្វើឲ្យមានតម្លាភាពល្អ មានភាពសុក្រឹត្រយុត្តិធម៌ទៅវិញទៅមក មានភាពប្រាស្រ័យទាក់ទង់ល្អ រវាងប្រជាជន និងប្រជាតិទាំងពីរ កម្ពុជា- វៀតណាម។

ជាមួយគ្នានោះ កងវរសេនាតូចលេខ៣៣៥ បានប្តេជ្ញាអនុវត្តតួនាទី ភារកិច្ច គោរពតាមបទបញ្ជា របស់ថ្នាក់លើ និងយកចិត្តទុកដាក់ ល្បាតជាប្រចាំ និងត្រៀមកម្លាំង ១០០% ក្នុងបុព្វហេតុការពារទឹកដី និង ត្រៀម កម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗ ជាយៈថាហេតុ និងខិតខំអនុវត្តន៍ តាមអនុសាស្ត្ររបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងការកសាងព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ