ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងកម្ពុជា ត្រៀមកម្ទេចដ្រូនស៊ើបការណ៍ ​និងសត្វ​មានភ្ជាប់ប្រព័ន្ធ GPS ​តាមព្រំដែន

11 ម៉ោង មុន

ពោធិ៍សាត់៖ ដ្រូន​ស៊ើបការណ៍ ​និងសត្វដែលមានភ្ជាប់ប្រព័ន្ធGPS ​នឹងត្រូវកម្ទេចចោលភ្លាមៗ ប្រសិនបើរកឃើញក្នុងភូមិសាស្ដ្រពោធិ៍សាត់ ជាពិសេសតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ យោងតាមស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី១៤…

ពោធិ៍សាត់៖ ដ្រូន​ស៊ើបការណ៍ ​និងសត្វដែលមានភ្ជាប់ប្រព័ន្ធGPS ​នឹងត្រូវកម្ទេចចោលភ្លាមៗ ប្រសិនបើរកឃើញក្នុងភូមិសាស្ដ្រពោធិ៍សាត់ ជាពិសេសតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

យោងតាមស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ​​បានណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំង ត្រួតពិនិត្យក្តាប់ទីតាំងណែនាំធ្វើកិច្ចសន្យាអប់រំ និងស្វែងយល់បែងចែក Drone ស៊ើបការណ៍ និង Drone បង្ហោះថតរូបភាព ឬDrone កសិកម្ម ក្តាប់ឱ្យបាននូវស្ថិតិ ប្រជាពលរដ្ឋចំណូល ចំណាកស្រុក ភៀសសឹកនិងស្រាវជ្រាវឱ្យបានច្បាស់លាស់លើជនលក់ក្បាលឱ្យប្រទេសជិតខាង ត្រួតពិនិត្យ និងបែងចែក រវាងសត្វចិញ្ចឹមធម្មតា និងសត្វដែលមានភ្ជាប់ប្រព័ន្ធGPS បើក្នុងមានករណីរកឃើញសូមកម្ទេចឧបករណ៍តាមដាននោះជាបន្ទាន់ ។

លោកស្នងការបានជំរុញឱ្យ​មន្ត្រីក្រោមឱវាទធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ/ឃុំសង្កាត់មានសុវត្ថិភាព តាមគ្រប់មធ្យោបាយ តាមទីកន្លែងប្រមូលផ្តុំកន្លែងកម្សាន្ត ទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនរៀបចំនិងពង្រឹងប្រព័ន្ធទទួលព័ត៌មានទាន់ហេតុការណ៍ដើម្បីចេញអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ពង្រឹងការត្រួតពិនិត្យតាមច្រកទ្វារព្រំដែននិងល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ