ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ីម៉ាក់​រក​ឃើញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មិល្លីម៉ែត្រ​ មានផ្ទុកសារធាតុឆេះ​ និងផ្សែងពុល

11 ម៉ោង មុន

ខេត្តឧត្តររមានជ័យ៖ កម្លាំងជំនាញអង្គភាព CMAC ប្រទះឃើញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មិល្លីម៉ែត្រ ​មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។​យោងតាម​អង្គភាពCMAC បានឱ្យដឹងនៅថ្ងៃទី១៤​…

ខេត្តឧត្តររមានជ័យ៖ កម្លាំងជំនាញអង្គភាព CMAC ប្រទះឃើញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មិល្លីម៉ែត្រ ​មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។

យោងតាម​អង្គភាពCMAC បានឱ្យដឹងនៅថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៥ថានេះ ក្រុមកម្លាំងជំនាញបានចុះស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម។

ការស្រាវជ្រាវនេះកម្លាំងជំនាញបានប្រទះឃើញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មិល្លីម៉ែត្រ​​​មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។ គ្រាប់ផ្លោង១៥៥មិល្លីម៉ែត្រ​នេះ​ មានលេខ​ THS856105-011 155MM M825​ បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិ​សាស្ត្រស្រុកបន្ទាយអំពិល​ ខេត្តឧត្តររមានជ័យ។​

ឆ្លៀតក្នុងឱកាសនេះ​ ​អង្គភាពCMACបានធ្វើការអំពាវនាវដល់​ប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ​ ករណីជួបប្រទះប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដើម្បីចាត់វិធានការសុវត្ថិភាពជូន៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ