ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន នាំ​ពលករ​ ​៦៦​នាក់ ចូល​បំពេញការងារ​នៅ​ក្រុមហ៊ុន​ផ្ទាល់ និងកំពុង​ត្រូវការ​បុគ្គលិក​បន្ថែម

2 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ២០២៥ លោក​ស្រី បាន ស្រី​មុំ អភិបាល​គណៈ​ នៃអភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ២០២៥ លោក​ស្រី បាន ស្រី​មុំ អភិបាល​គណៈ​ នៃអភិបាលខេត្ត​ប៉ៃលិន នាំ​បងប្អូន​ចំនួន ៦៦នាក់ ចូល​បំពេញការងារ​នៅ​ក្រុមហ៊ុន​ផ្ទាល់ ដែល​កំពុង​ត្រូវការ​បុគ្គលិក​បន្ថែម​។ ការ​ចូលរួម​នេះ បង្ហាញ​ពី​ទឹកចិត្ត​សហការ​ និង​ស្មារតី​ឧស្សាហ៍​ព្យាយាម​របស់​បងប្អូន​ពលករ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​។

លោក​ស្រី បាន ស្រី​មុំ អភិបាលខេត្ត អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ ប្រសិនបើ​មាន​បំណង​រក​ការងារ នៅ​ក្នុង​ខេត្ត​ប៉ៃលិន សូម​ទំនាក់ទំនង​មក​ក្រុមការងារ ដើម្បី​ចុះ​ឈ្មោះ និង​សម្របសម្រួល​រក​ការងារ​ជូន ​។

នៅ​ឱកាស​នេះ លោក​ស្រីអភិបាលខេត្ត បាន​ជួប​បងប្អូន​ពលករ ដែល​ទទួល​បាន​ឱកាស​ការងារ​ល្អ ជាមួយ​ក្រុមហ៊ុន​ចិន​ ដោយ​មានការ​ជួយ​សម្របសម្រួល​ពី​រដ្ឋបាល​ខេត្ត​ ។

លោកស្រីអភិបាលខេត្ត បាន​លើក​ឡើង​ថា ស្ថានភាព​ព្រំដែន​កាន់តែ​តឹងតែង និង​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួយ​ឱ្យ​ពលករ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ ត្រលប់​មក​ប្រទេស​វិញ​បាន​យ៉ាង​សុវត្ថិភាព​។ រដ្ឋបាល​ខេត្ត​ បាន​រៀបចំ​ទីតាំង​ទទួល​បងប្អូន​ពលករ ដើម្បី​សម្រួលការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក ការ​ថែទាំ​សុខភាព និង​ជួយ​រក​ការងារ​ជូន ដោយ​ឥត​គិតថ្លៃ​ ។

លោកស្រីអភិបាលខេត្ត បាន​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​សម្រាប់​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន ប្រទេស​មាន​កម្លាំង​ពលកម្ម​ខ្វះ​ប្រមាណ ៧​ម៉ឺន​នាក់​។ ជាមួយ​នេះ សមាគម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក៏​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ សម្រាប់​បងប្អូន​ដែល​មាន​បំណុល​ជាមួយ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ