រាជធានីភ្នំពេញ៖ មានករណីឆបោកបន្លំ ទម្រង់តំណភ្ជាប់ក្លែងក្លាយដែលបន្លំខ្លួនជាក្រុមអ្នកដោះស្រាយបញ្ហា iCloud account សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ IOS របស់ក្រុមហ៊ុន Apple។
យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហានេះថា
មានទម្រង់ឆបោកបន្លំ តំណភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលបន្លំខ្លួនជាក្រុមអ្នកដោះស្រាយបញ្ហា iCloud account សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ IOS របស់ក្រុមហ៊ុន Apple ។ សូមប្រុងប្រយ័ត្ន! Scam Alert! សូមកុំចុចលើតំណភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពច្បាស់លាស់។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថាដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ជៀសវាងជនអនាមិកអាចគ្រប់គ្រងទិន្នន័យ ឬគណនីផ្សេងៗរបស់យើងបាន ឈានដល់ការប្រឈមហានិភ័យនានាដោយប្រការណាមួយ៕
ចែករំលែកព័តមាននេះ